កូរ៉េខាងត្បូងរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមកូរ៉េកាលពីឆ្នាំ ១៩៥០ ដល់ឆ្នាំ១៩៥៣ ជាមួយកូរ៉េខាងជើងនៅក្នុងឆ្នំានេះ
កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា បានលើក ឡើងថា ប្រទេសលោកស្រីបានដាក់គោលដៅនឹងសម្រេចឲ្យបាននូវការបិទបញ្ចប់ ជាផ្លូវការនៅចុងឆ្នាំ២០១៨នេះ ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៃសង្រ្គាមកូរ៉េ ដែលបានកើតឡើងពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលកាលនោះវាបានបញ្ឈប់ទៅ តាម រយៈបទឈប់បាញ់គ្នាប៉ុណ្ណោះ ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នាពេលថ្មីៗនេះ បានសង្ឃឹមថា ជំនួប កំពូលរវាងអាមេរិក-កូរ៉េខាងជើង ដែលទើបបញ្ចប់ទៅនោះ នឹងជួយត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ព្រមទាំងសន្តិភាពពេញលេញនៅ ក្នុងតំបន់ ក្រោយពីលោក ត្រាំ និងលោក គីម បានជួបគ្នានៅកោះ សេនតូសា របស់សិង្ហបុរី ហើយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលបង្ហាញពីការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីចាប់ផ្តើមទំនាក់ទំនងថ្មី និងកសាងសន្តិភាពយូរអង្វែងនៅលើ ឧបទ្វីបកូរ៉េ ។
ប្រមុខដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយជាប្រវត្តិ សាស្រ្តកាលពីខែមេសាកន្លងទៅនេះ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដោយមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាសហការដើម្បីដោះស្រាយភាព តានតឹងទ្វេភាគីដោយសន្តិវិធី ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា បាននិយាយថា គោលដៅរបស់រដ្ឋាភិបាលលោកស្រី គឺព្យា យាមសម្រេចអោយបាននូវសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមជាផ្លូវការនៅ ក្នុងឆ្នាំ២០១៨នេះ ៕