អ៊ីស្រាអ៊ែលបើកការវាយប្រហារតាមដែនអាកាសនៅតំបន់ហ្គាហ្សា ដើម្បីសងសឹក ការបង្ហោះខ្លែង និងបាឡុងផ្ទុកគ្រាប់បែកលើប្រទេសខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
(ហ្គាហ្សា)៖ កងយន្តហោះចម្បំាងអ៊ីស្រាអ៊ែលជាច្រើនគ្រឿង បានបើកការវាយ ប្រហារតាមផ្លូវអាកាសដ៏ក្តៅគគុកមួយ ទៅលើមូលដ្ឋានយោធាចំនួន៩កន្លែងដែល ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រចំនួន៣ធំៗ នៅភាគខាងជើងតំបន់ ហ្គាហ្សាស្ទ្រីព ។
ស្របពេលជាមួយគ្នានេះដែរ កងកម្លាំងស្វ័យការពារអ៊ីស្រាអ៊ែល បានគួសបញ្ជាក់ ថា ទីតាំងដែលពួកគេបើកការវាយប្រហារនោះ គឺជាតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយរហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការខូច ខាត ឬក៏ចំនួនមនុស្សរងគ្រោះនៅឡើយនោះទេ ។
ការវាយប្រហាររបស់កងយន្តហោះចម្បាំងអ៊ីស្រាអ៊ែល គឺធ្វើឡើងដើម្បីឆ្លើយតបទៅ នឹងការបង្ហោះខ្លែង និងបាឡុងផ្ទុកគ្រាប់បែក ដែលអ៊ីស្រាអ៊ែលអះអាងថា បានហោះចេញពីតំបន់ហ្គាហ្សា និងធ្លាក់លើទឹកដីអ៊ីស្រាអ៊ែល ខណៈអ៊ីស្រាអ៊ែលក៏បានព្រមានផងដែរថា ទង្វើភេរវកម្មបែបនេះ នឹងទទួលបានការវាយប្រហារតបទៅវិញរឹតតែធ្ងន់ ៕