រដ្ឋបាលរាជធានីភ្នំពេញ សូមជំរាបជូនដំណឹងដល់សាធារណជន
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលរាជធានីភ្នំពេញ
សូមជំរាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថាៈ នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២១:០០ ដល់ម៉ោង ៥:០០ទៀបភ្លឺ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៤ កាត់ទទឹងខាងលើមហាវិថី ព្រះមុនីរេត ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវសងខាង។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាននឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។
អាស្រ័យហេតុនេះ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាននៅវេលាយប់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ។