ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រោងនឹងហៅទូរស័ព្ទទៅជជែកជាមួយមេដឹកនំា កំពូលកូរ៉េខាងជើង
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅ ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា រូបលោកអាចហៅទូរស័ព្ទទៅ លោក គីម ជុងអ៊ុន បានភ្លាមនៅពេលនេះ ព្រោះលោកបានអោយលេខទូរស័ព្ទ ផ្ទាល់មួយខ្សែទៅលោក គីម ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោក គីម អាចហៅ ទូរស័ព្ទមកលោកបានភ្លាមៗ បើសិនគាត់មានបញ្ហាលំបាកអ្វីមួយ និយាយរួម យើង មានមធ្យោបាយទាក់ទងគ្នា ។
ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ធ្វើឡើងក្រោយរូបលោកបានជួប និង ពិភាក្សាទល់មុខគ្នាជាមួយលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី កាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ដែលអន្តរជាតិបានមើលឃើញថា ជាភាពវិជ្ជមានធំធេងសម្រាប់ពិភព លោក និងជាលើកដំបូងសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសទំាងពីរ ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បាន បង្ហើបអោយដឹងផងដែរថា រូបលោកគ្រោងនឹងទូរស័ព្ទទៅកាន់មេដឹកនំាំកពូលកូរ៉េ ខាងជើងលោក គីម ជុងអ៊ុន ដោយផ្ទាល់នៅក្នុងថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ៕