ជប៉ុនកំពុងពិចារណាបង្កើតមូលនិធិអន្តរជាតិ ដើម្បីជួយដល់ការរំសាយអាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង

ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានលើកឡើងអំពីយន្តការជាសកលមួយ ដែលនឹងប្រមូលការបរិ ច្ចាគទានពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង ក្នុងការ លុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីរដ្ឋកុម្មុយនិស្តមួយនេះ ។
សូមរំលឹកថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញានឹងរំសាយ អាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចុះហត្ថលេខា ដោយលោក និងលោក ដូណាល់ ត្រាំ នៅក្រោយជំនួបកំពូលជាប្រវត្តិសាស្រ្តរវាង ប្រទេសទាំងពីរ នៅសិង្ហបុរី ។
ដោយឡែកនៅក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីជំនួបកំពូលអាមេរិក-កូរ៉េខាងជើង លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសលោកនឹងមិនជួយចេញថ្លៃលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈកូរ៉េខាងត្បូង និងជប៉ុនបញ្ជាក់ថា ពួកគេ មានសមត្ថភាពផ្ដល់ជំនួយហិរញ្ញវត្ថុដល់រដ្ឋមួយនេះ ។ ហើយបើតាមអ្នកនាំពាក្យ រដ្ឋាភិបាលក្រុងតូក្យូ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ប្រទេសជប៉ុនអាចនឹងជួយចេញថ្លៃ ចំណាយខ្លះ លើដំនើរការរំសាយអាវុធនុយក្លេអ៊ែររបស់របបដឹកនំាំក្រុងព្យុងយ៉ាង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner