ចិនប្រកាសឆ្លើយតបវិញភ្លាមៗ បើសិនជាសហរដ្ឋអាមេរិកសម្រេចតម្លើងពន្ធលើប្រទេសខ្លួន
ចិន៖ នៅក្នុងបទសង្ខេបព័ត៌មានខ្លីមួយប្រចំាសប្តាហ៍នេះ អ្នកនំាពាក្យក្រសួងការ បរទេសចិន លោក ហ្គេង ហ្ស័ង បានប្រកាសទៅកាន់អាមេរិកថា ប្រទេសខ្លួននឹង ធ្វើការសងសឹកវិញភ្លាមៗអោយបានពេញថ្លៃ ចំពោះអ្វីដែលរដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចតម្លើងពន្ធ២៥%លើទំនិញរបស់ចិន ដែលគិតជាទឹកប្រាក់៥០ពាន់ លានដុល្លារអាមេរិក ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ពន្ធទាំងឡាយដែល ប្រទេសលោកបានដាក់ចេញចុងក្រោយនេះ គឺស្ថិតនៅក្នុងចំណាត់ការទប់ទល់ ចំពោះផែនការ «Made in China ឬ ផលិតនៅប្រទេសចិន» ដែលរដ្ឋាភិបាលក្រុងប៉េ កំាងចង់ធ្វើឲ្យខ្លួនឯងក្លាយជាអ្នកនាំមុខគេ និងគ្រប់គ្រងវិស័យឧស្សាហកម្ម-បច្ចេក វិទ្យាកម្រិតខ្ពស់នៅលើពិភពលោក ហើយថា គំរោងរបស់ចិននេះ ពិតជាបង្កបញ្ហាធំដល់ការរីកចំរើនសេដ្ឋកិច្ចរបស់អាមេរិក និងបណ្តាប្រទេសជាច្រើនទៀត ។
ជុំវិញបញ្ហានេះដែរ ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា រាល់លទ្ធផលទាំងអស់ ដែលបានកើតចេញពីការចរចាគ្នាផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក កាលពីមុនត្រូវលុបចោលទាំងអស់ ខណៈខាងសេតវិមាន ក្រោយពីការប្រកាសតម្លើងពន្ធលើទំនិញនាំចូលពីចិនហើយនោះ ក៏បានព្រមានផងដែរថា ពន្ធបន្ថែម ទៀតក៏នឹងត្រូវដាក់ចេញ ប្រសិនបើចិនហ៊ានសងសឹក ៕