ប្រមុខដឹកនំាចិនប្តេជ្ញាកសាងកងទ័ពជើងទឹករបស់ប្រទេសខ្លួនអោយកាន់តែរឹងមំា និងខ្លាំងក្លា
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងអះអាងថា ប្រទេសលោកនឹង បង្កើនសមត្ថភាពកងទ័ពជើងទឹកអោយកាន់តែរឹងមំា និងខ្លាំងក្លាឡើង ស្ថិតក្នុង គោលបំណងបំពេញបេសកកម្មបម្រើដល់បក្ស និងប្រជាជនចិន ។
ការលើកឡើងរបស់ប្រធានាធិបតីចិនរូបនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងការត្រួត ពិនិត្យទីបញ្ជាការកងទ័ពជើងទឹកភាគខាងជើង ដោយក្នុងឱកាសនោះដែរ លោក ស៊ី ថែមទំាងជម្រុញឲ្យគ្រប់កងទ័ពជើងទឹកទាំងអស់ ខិតខំប្រឹងប្រែងដើម្បីពង្រឹង និង ពង្រីកសក្តានុពលយោធាជើងទឹកអោយឈានទៅរករជ្ជកាលថ្មី ជាមួយនឹងភាព ស្មោះត្រង់ បច្ចេកទេសខ្ពស់ និងការធ្វើប្រតិបត្តិការនានា ដោយអនុឡោមទៅតាម ច្បាប់ ។
សូមជម្រាបថា លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការ នៃគណ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ព្រមទាំងជាប្រធាននៃគណកម្មការមជ្ឈិមយោធា នៅក្នុងថ្ងៃ ព្រហស្បត្តិ៍ សប្តាហ៍នេះ បានទស្សនៈកិច្ចទៅកាន់ទីបញ្ជាការទ័ពជើង ទឹកភាគខាងជើង ដែលស្ថិតក្រោមចំណុះនៃកងទ័ពរំដោះប្រជាជនចិន ក្នុងគ្រាដែល បញ្ហាគ្រប់គ្រងសន្តិសុខដែនសមុទ្រ កាន់តែក្លាយជាប្រធានបទក្តៅគគុក សម្រាប់ ថ្នាក់តំបន់ និងអន្តរជាតិ ៕