សហរដ្ឋអាមេរិកចេញសេចក្តីព្រមានពីអំពើភេរវកម្មក្នុងថ្ងៃប្រកួត World Cup នៅ ប្រទេសរ៉ុស្ស៊ី
សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសអាមេរិកបានព្រមានថា ក្រុមភេវរករទំនងជា កំពុងរៀបចំផែនការបង្កការវាយប្រហារ នៅអំឡុងពេលប្រកួតកីឡាបាល់ទាត់ World Cup នៅក្នុងប្រទេសរ៉ុស្ស៊ី ហើយថា ព្រឹត្តិការណ៍អន្តរជាតិដែលមានលក្ខណៈ ធំធេងបែបនេះ គឺតែងតែស្ថិតនៅក្នុងគោលដៅនៃការវាយប្រហាររបស់ពួកជ្រុល និយម ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ផង ដែរ អោយពលរដ្ឋរបស់ខ្លួនគិតគូរឡើងវិញ បើសិនជាចង់ធ្វើដំណើរទៅកាន់រ៉ុស្ស៊ី ដើម្បីចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ World Cup ដោយផ្ទាល់ នោះ ដើម្បីបង្ការកុំអោយទទួលរងអំពើភេរវកម្ម ។
គួរបញ្ជាក់ថា បើទោះបីជាសន្តិសុខត្រូវបានរឹតបន្តឹងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែក្រុម ភេរវករនៅតែអាចបញ្ជ្រៀតចូលកន្លែងប្រមូលផ្តុំមនុស្សម្នាជាច្រើន ដូចជា ពហុកីឡា ដ្ឋាន កន្លែងក្រុមអ្នកគាំទ្របាល់ទាត់ទស្សនាការផ្សាយបន្តផ្ទាល់ កន្លែងរង់ចាំយាន ជំនិះ និងទីសារធារណៈជាច្រើនទៀត ដែលមានមនុស្សប្រមូលផ្តុំកោះករ ៕