រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយមានរបៀបវារៈចំនួន ២

អត្ថបទដោយ៖
Kien Sereyvuth

 គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយអង្គប្រជុំបាន ធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈដូចខាងក្រោម៖
ទី១-អនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នូវៈ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី , សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប និងទី២-អង្គប្រជុំបានអនុម័តកាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយមានរបៀបវារៈចំនួន ២គឺ ៖ ១-ការពិភាក្សា និងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និង២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេ ស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner