ក្រុមហ៊ុនចិនធំៗចំនួន២សហការគ្នា បោះទុនរាប់រាយលានដុល្លារ ក្នុងការវិនិយោគវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសសណ្ឋាគារផ្កាយ៥

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញៈ ក្រុមហ៊ុនចិនចំនួនពីរបានសហការគ្នាវិនិយោគលើវិស័យអចលនទ្រព្យនិងវិស័យសណ្ឋាគារ ប្រណិតនៅប្រទេសកម្ពុជាដែលនឹងចំណាយទុនរាប់រយលានដុល្លារអាមេរិក ។ ដើម្បីវិនិយោគលើវិស័យ នេះ ក្រុមហ៊ុន យៀកថៃគ្រុប និងក្រុមហ៊ុន វ៉ាយ ស្វនហូតែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិ យោគរួមគ្នានៅថ្ងៃទី១៥ ខែមិថុនានេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ កិច្ចព្រមព្រៀងនេះ គឺ ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត សម្រាប់ការវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន ទាំងពីរ ។
លោក យ៉ាង ស័រ នាយកប្រតិបត្តិក្រុមហ៊ុន យៀកថៃ អ៊ីនធើណេសិនណាល់ គ្រុប ថ្លែងថា យៀកថៃគ្រុបជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឆ្នើមទាំង១០០ ដែលបានចុះបញ្ជីនៅលើទីផ្សារមូលបត្រក្រុង សៀងហៃ ប្រទេសចិន ។ ដោយបង្កើតនៅឆ្នាំ១៩៧៩ ខ្លួនបានប្រែក្លាយទៅជាសហគ្រាសមួយ ដែលបូក រួមបញ្ចូលគ្នារវាងការអភិវឌ្ឍន៍អចលនវត្ថុ ស្ថាបត្យកម្ម ប្រតិបត្តិការអាជីវកម្មនិងសេវាកម្មគ្រប់គ្រងទ្រព្យ សម្បត្តិដ៏ជោគជ័យ ។ លោកបន្តថា គម្រោងអចលនទ្រព្យ “Swan Bay” លំដាប់ខ្ពស់បំផុតរបស់យៀកថៃគ្រុប មានទីតាំងនៅជិតមួយរយទីក្រុងនៅក្នុងប្រទេសចិន ហើយគឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ លំដាប់ទីមួយ ។ លោកនាយកប្រតិបត្តិបន្ថែមថា យៀកថៃគ្រុបអន្តរជាតិ បានមកបណ្តាក់ទុននៅអាស៊ី អាគ្នេយ៍ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញប្រទេសកម្ពុជា ។ នៅកម្ពុជា យៀកថៃគ្រុប បានបង្កើតឡើងមកអស់រយៈពេល៧ឆ្នាំហើយ និងបានអភិវឌ្ឍន៍នូវគម្រោងអគារស្កឹមស្កៃមួយ មានទីតាំងស្ថិតនៅជិតព្រះ បរមរាជវាំង ដែលអគារនោះ មានឈ្មោះថា EAST ONE ហើយទទួលបានភាពជោគជ័យយ៉ាងខ្លាំង ។ រីឯគម្រោងមួយទៀតក៏ទទួលបានការជោគជ័យមិនចាញ់គម្រោងទីមួយប៉ុន្មានដែរ វាមានឈ្មោះថា EAST VIEW ជាបណ្តុំអគារលំនៅដ្ឋានពាណិជ្ជកម្មដ៏ធំ នៅលើផ្លូវព្រះនរោត្តម ព្រមជាមួយនឹងទីតាំងលំនៅដ្ឋាន អាកាសយានពាណិជ្ជកម្មឆ្លាតវៃដំបូងគេបង្អស់ហៅថា យៀកថៃ THE GARDEN ដែលកំពុងដែលលក់ ដាច់យ៉ាងឆាប់រហ័ស ជាសំណង់អគារលំនៅដ្ឋានមួយគត់នៅក្នុងប្រទេសកម្ពុជា ។ ដោយសហការជាមួយក្រុមហ៊ុន Guangzhou White Swan Hotel Management Co. , Ltd. និងអនុ វត្ត“ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ក្រុមហ៊ុន យៀកថៃ បានបោះទុនវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ “យៀកថៃ-កំពង់ផែស្វយ័តភ្នំពេញ” ដែលមានគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ និង វប្បធម៌ ។   យៀកថៃ-កំពង់ផែស្វយ័តភ្នំពេញ ជាគម្រោងមាន ទីតាំងស្ថិតនៅក្បែរព្រះ បរមរាជវាំង និងតាមដងទន្លេមេគង្គ ។ វាជាកំពង់ផែទីក្រុងដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ ដែលរួម បញ្ចូលគ្នានូវអាជីវកម្មតាមតំបន់លើទឹក និងដីគោក ។ នៅក្នុងគម្រោងនោះ រួមមាន ផ្សារទំនើបលក្ខណៈ ធំទូលាយ (SHOPPING MALL) វិថីពាណិជ្ជកម្មវប្បធម៌ពិនចៀង (Binjiang Cultural and Commercial Street) អគារការិយាល័យភ្លោះ សណ្ឋាគារ White Swan លំដាប់ផ្កាយ៥របស់ប្រទេស ចិន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner