សមាជិកថ្មីចំនួន ៦០០នាក់ ពីគណ:ផ្សេងៗ ស្ម័ក្រចិត្តចូលមករួមរស់ជាមួយមហាគ្រួសារ គណ:បក្សប្រជាជនកម្ពុជាស្រុកជ័យសែន ខេត្តព្រះវិហារ

គណ:បក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកជ័យសែន ខេត្តព្រះវិហារ បានប្រកាសបញ្ចូលសមាជិកថ្មីរបស់ខ្លួនចំនួន ៦០០នាក់ ដែលបានចាកចេញពីគណ:ផ្សេងៗ ស្ម័ក្រចិត្តចូលមករួមរស់ជាមួយមហាគ្រួសារនៃគណ:បក្សប្រជាជនកម្ពុជា  មូលដ្ឋានស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែបឋមសាត ឆ្នាំ សំរិទ្ធិស័ក ព្រះ.ស ២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណ:បក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុកជ័យសែន ខេត្តព្រះវិហារ  ដែលពិធីប្រកាសនិងប្រគល់ប័ណ្ណសមាជិកនេះ បានប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯ.ឧ មាស សុភា សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលគណ:បក្សប្រជាជនកម្ពុជា នឹងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់.ឯ.ឧ អ៊ុន ចាន់ដា សមាជិកគណ:កម្មាធិការកណ្តាលគណ:បក្សប្រជាជនកម្ពុជា នឹងជាប្រធានគណ:បក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារផងដែរ ។
ឯ.ឧ មាស សុភា បានបញ្ជាក់ថា: ដើម្បីធានាការឃោសនាពីចំងាយ យន្តការក្រុមការងារថ្នាក់កណ្តាលគឺពិតជាមានសារ:សំខាន់ណាស់ក្នុងការងាជំរុញ និងការគាំទ្រ ក្នុងការស្វែងរកសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយ:សមាជិកបក្សចាស់ដែលមានស្រាប់ នឹងសមាជិកថ្មី ដែលទើបប្រកាសបញ្ចូលពេញសិទ្ធិនាថ្ងៃនេះ ។ ឯ.ឧ មាស សុភា បញ្ជាក់ទៀតថា.ខេត្តព្រះវិហារមានការិយាល័យបោះឆ្នោតសរុបចំនួន ៣៣២ការិយាល័យ ។ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់យុទ្ធនាការឃោសនាបោះឆ្នោតចំនួន២១ថ្ងៃដោយគិតចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧កក្កដាឆ្នាំ២០១៨ ដូចនេះ សមាជិកក្រុមការងារចាស់ ថ្មី គ្រប់ មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្តទាំងអស់ ពិសេសសមាជិកថ្មី ដែលទើបប្រកាស ត្រូវតែប្រតិបត្តិអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការដែលបានផ្សព្វផ្សាយនិងកំណត់ ។ ឯ.ឧ មាស សុភា ក៍បានអំពាវនាវដល់សមាជិកទាំងអស់ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខ សូមនាំបងប្អូន កូនចៅ អញ្ជើញទៅបោះឆ្នោតជូនគណបក្ស:បក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដែលមានលេខរៀងទី២០ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner