គណៈបក្សប្រជាជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារ បានបញ្ចូលសមាជិកថ្មី ចំនួន ៨៨៨នាក់ បន្ថែមទៀត

គណៈបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានប្រកាសបញ្ចូលសមាជិកថ្មីរបស់ខ្លួនចំនួន ៨៨៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៤៧៥នាក់ ដែលបានចាកចេញពីអតីតគណៈបក្សសង្គោះជាតិ គណៈបក្សរួបរួមជាតិ និងមកពីមហាជនទូទៅ ហើយបានស្ម័ក្រចិត្តចូលមករួមរស់ជាមួយមហាគ្រួសារនៃគណៈបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលពិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈបក្សប្រជាជនខេត្តព្រះវិហារ ផងដែរ ។
លោក អ៊ុង វុទ្ធី ប្រធានគណៈបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុក និងលោក អ៊ុ សុភឿន សមាជិកអចិន្ត្រៃយ៍គណៈបកសស្រុកបានរាយកាណ៍ថាៈ កន្លងមកគណៈបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុករវៀង បានទទួលបងប្អូនសមាជិកមកពីអតីតគណៈបក្សសង្គ្រោះជាតិ.គណៈបក្សរួបរួមជាតិ.និងមហាជនទូរទៅ ស្ម័ក្រចិត្តចូលជាសមាជិកក្នុងមហាគ្រួសាររបស់គណៈបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារចំនួនសរុប ២,៧១៥នាក់ ក្នុងនោះមានស្ត្រីចំនួន ១,៣៧១នាក់ ។ ដោយឡែកថ្ងៃនេះគណៈបក្សស្រុកបានប្រកាសបញ្ចូលជាសមាជិកពេញសិទ្ធបន្ថែមទៀតចំនួន ៨៨៨នាក់ ក្នុងនោះមានស្ត្រី ៤៧៥នាក់ ដោយបានប្រគល់នូវប័ណ្ណសំគាល់ជាសមាជិកគណៈបក្សប្រជាជនកម្ពុជាដែលចុះហត្ថលេខាដោយ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា ជូនសមាជិកទាំង ៨៨៨នាក់ផងដែរ ។ រីឯសមាជិកនៅសល់ចំនួនជាង ១៨២៧នាក់ទៀត គណៈបក្សស្រុកនឹងធ្វើពិធីប្រកាសបញ្ចូល ជាសមាជិកគណៈបក្សពេញសិទ្ធជាបន្តបន្ទាប់ទៀត ឲ្យបានមុនពេលពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិការទី៦នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថាៈ គណៈបក្សប្រជាជនកម្ពុជា គឺជាគណៈបក្សរបស់ប្រជាជន បំរើផលប្រយោជន៍របស់ប្រជាជន រស់នៅជាមួយប្រជាជន ដោយមិនបានគិតនិន្នាការ នយោបាយ មកពីគណៈបក្សណាមួយឡើយ គឺយើងជាខ្មែរត្រូវរួមសាមគ្គីគ្នាក្នុងការកសាងជាតិឲ្យកាន់តែរីកចម្រើន ។
ឯកឧត្តម មាស សុភា បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈបក្សប្រជាជនកម្ពុជា មូលដ្ឋានស្រុករវៀង ក៍ដូចជាគណៈបក្សមូលដ្ឋានគ្រប់ស្រុក ក្រុង នៅទូរទាំងខេត្តព្រះវិហារ ដែលក្នុងរយៈកាល៥ឆ្នាំកន្លងមកនេះ សមាជិកបក្សទាំងអស់បានខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធិផលជាច្រើនសំរាប់បំរើឲ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ចូលរួមពង្រឹងឃឿនការពារជាតិការពារសន្តិសុខសង្គមក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ ។ ឯកឧត្តម មាស សុភា ក៍បានក្រើនរំលឹកដល់សមាជិកចាស់ សមាជិកថ្មី ទាំងអស់ឲ្យបន្តស្នាដៃដ៍ល្អនេះបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាពក្នុងមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ដោយបំបាត់ឲ្យអស់ក្រុមបងតូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ  និងភាពអណាធិបតេយ្យនានាដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាមួយគ្នានេះដែរ មន្ត្រីដែលជាសមាជិកបក្សទាំងអស់ត្រូវប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាក្នុងគ្រាលំបាក ដោយឡែកសំរាប់សមជិកថ្មីដែលទើបបញ្ចូលជាសមាជិកពេញសិទ្ធិក៍ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនហើយនៅពេលបោះឆ្នោតតំណាងរាស្ត្រនិតិការទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ រូបទេពតាបាចផ្កាជាសំគាល់ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner