សមិទ្ធផលជាតិជាច្រើន គឺបានកើតចេញពីគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ជាប ដាវុធ សមាជិកគណកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានចលនាយុវជន និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល បានថ្លែងលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានជម្រុញអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម័្ពន្ធ ក្នុងនោះសមិទ្ធផលនានាជាច្រើននៅទូទាំងប្រទេស ជាពិសេសនៅតាមមូលដ្ឋាន បានកំពុងកើតឡើងជាហូហែរ ពោលគឺចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ។ ឯកឧត្តម បានលើកឡើងបែបនេះ នៅក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ នៅឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដោយសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាង សុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ ។
ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងទៀតថា ទាក់ទិននិងច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីធម៌សម្រាប់ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាគោរពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយបានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការពង្រីក បរិយាកាសនយោបាយឲ្យបានល្អប្រសើរប្រកបដោយលក្ខណៈអព្យាក្រិត្យ និងប្រជាធិបតេយ្យ ដើម្បីធានាការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
    ឯកឧត្តម ជាប ដាវុធ មានប្រសាសន៍បន្តថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ខាងមុខនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងសង្គមជាតិយើងទាំងមូល ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជាមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញ បរិបូណ៌ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner