ពិធីលៀងសាយភោជន៍រៀបចំដោយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងលោកជំទាវ

          នៅសណ្ឋាគារសាំងគ្រីឡា ក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ នារាត្រីថ្ងៃទី១៥មិថុនា មុនមួយថ្ងៃនៃពិធី បើកកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌីចៅប្រាយ៉ាមេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជាឡាវមីយ៉ាន់ម៉ារវៀតណាម (CLMV) លើកទី៩ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងលោកជំទាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល ប្រតិភូថ្នាក់ដឹកនាំ ឧត្តមមន្រ្តីនៃប្រទេស ACMECS ផ្នែកធុរកិច្ច តំណាងដៃគូអភិវឌ្ឍ និងអង្គការហិរញ្ញវត្ថុនានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូល CLMV លើកទី៩ នៅទីក្រុងបាងកក ព្រះ រាជាណាចក្រថៃ។ នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងលោកជំទាវ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល ប្រតិភូថ្នាក់ដឹកនាំ ឧត្តមមន្រ្តីនៃប្រទេស ACMECS ផ្នែកធុរកិច្ច តំណាងដៃគូអភិវឌ្ឍ និងអង្គការហិរញ្ញវត្ថុនានា ដែល បានឆ្លើយតបតាមការអញ្ជើញពីរូបឯកឧត្តម និងរដ្ឋាភិបាលថៃ ក្នុងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌីចៅប្រាយ៉ាមេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជាឡាវមីយ៉ាន់ម៉ារវៀតណាម (CLMV) លើកទី៩ នៅលើទឹកដីទីក្រុងបាងកក ដ៏ស្រស់បំព្រងនេះ ដែលនោះគឺជារួម ជំណែកយ៉ាងធំធេង និងមានតម្លៃបំផុត ក្នុងការរួមគ្នាគិតគូដោះស្រាយនូវរាល់បញ្ហាប្រឈម ក្នុងន័យពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ពិសេសការកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍពីក្នុងបណ្តាប្រទេសក្នុងតំបន់។ ឯកឧត្តមឧត្តមសេនីយ៍នាយករដ្ឋមន្រ្តី ក៏បានប្រសិទ្ធពរជ័យបវរ មហាប្រសើរជូនសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល ប្រតិភូថ្នាក់ដឹកនាំ ឧត្តមមន្រ្តីនៃប្រទេស ACMECS ផ្នែកធុរកិច្ច តំណាងដៃគូអភិវឌ្ឍ និងអង្គការហិរញ្ញវត្ថុនានា ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌីចៅប្រាយ៉ាមេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជាឡាវមីយ៉ាន់ម៉ារវៀតណាម (CLMV) លើកទី៩ នៅលើទឹកដីទីក្រុងបាងកកក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពូលាំងមាំមួន ដើម្បីជានិម្មិតរូបនៃភាពរីកចម្រើន របស់ប្រជាជននៃប្រទេស ACMECS៕  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner