ប្រមុខដឹកនំាកូរ៉េខាងជើងបញ្ជូនមន្ត្រីអោយទៅប្រគល់លិខិតជូនប្រធានាធិបតី រ៉ុស្ស៊ី ក្រោយត្រូវបានអញ្ជើញទៅទស្សនៈកិច្ចនៅទីក្រុងម៉ូស្គូ

រ៉ុស្ស៊ី៖ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមួយរូបបាននាំយកលិខិតមួយច្បាប់ ដែលត្រូវបានសរសេរដោយប្រមុខដឹកនំារបស់ខ្លួន ប្រគល់អោយប្រធានាធិបតីរ៉ុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ខណៈការប្រគល់លិខិតនេះ កើតឡើងស្របពេលដែលលោក គីម ជុងអ៊ុន ត្រូវបានអញ្ជើញអោយមកកាន់ប្រទេសរ៉ុស្ស៊ីនៅចុងឆ្នាំ២០១៨នេះ ។

លិខិតនេះត្រូវបានប្រគល់អោយលោក វ៉្លាឌីមៀរ ពូទីន ដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាង ជើង លោក គីម យ៉ុងណាម ដែលជាប្រមុខដឹកនាំសភាប្រជាជនជាន់ខ្ពស់នៅកូរ៉េ ខាងជើង ក្នុងអំឡុងជំនួបពិភាក្សាមួយនៅទីក្រុង ម៊ូស្គូ ។
អ្វីដែលជាខ្លឹមសារក្នុងលិខិតនេះ មិនត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែការ អញ្ជើញទៅទីក្រុងម៊ូស្គូ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសសិង្ហបុរី ។

ប្រធានាធិបតីរ៉ុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានសរសើរកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដោយបន្ថែមថា វាគ្មានអ្វីគួរឱ្យសង្ស័យទេ ដែល ថា នេះជាការជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយដ៏ជឿនលឿន ៕ 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner