លោក ដូណាល់ ត្រាំ ខឹងសម្បារជាខ្លាំង ក្រោយមូលនិធិសប្បុរសធម៌របស់លោក ត្រូវគេដាក់ពាក្យប្តឹង

សហរដ្ឋអាមេរិក៖ អគ្គរដ្ឋអាជ្ញាទីក្រុង ញ៊ូយ៉ក លោកស្រី បាបារ៉ា អាន់ឌើវូឌ បាន ដាក់ពាក្យប្តឹងមូលនិធិ Donald J. Trump Foundation រួមជាមួយថ្នាក់ដឹកនាំរបស់ មូលនិធិឯកជននេះ រួម មានលោក ដូណាល់ ត្រាំ ផ្ទាល់ និងកូនៗបីរូបរបស់លោក នៅក្នុងតុលាការកំពូលរដ្ឋភាគឦសានរដ្ឋនេះ នៅឯសង្កាត់ មែនហាថាន់ ។
កូនទាំង៣នាក់របស់លោក ដូណាល់ ត្រាំ ដែលជាចុងចោទនៅក្នុងពាក្យបណ្តឹងនេះ ក្នុងនោះរួមមានទំាងលោក ដូណាល់ ត្រាំ ជូនៀ លោកស្រី អាយវាន់កា ត្រាំ ផងដែរ ខណៈលោក ត្រាំ បានខឹងសម្បារយ៉ាងខ្លាំង ក្រោយមូលនិធិសប្បុរសធម៌របស់ លោកត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តផ្ទុយពីច្បាប់ ។
ពាក្យបណ្តឹងនេះ បានចោទប្រកាន់មូលនិធិ Trump Foundation ពីបទធ្វើការសម្រប សម្រួលដោយខុសច្បាប់ ជាមួយយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ ការកេងចំណេញយកប្រយោជន៍ផ្ទាល់ខ្លួន និងការមិន គោរពតាមច្បាប់ពាក់ព័ន្ធផ្សេងៗក្នុងរយៈពេលដល់ទៅជាងមួយទសវត្សរ៍ ។ ជាមួយ គ្នានោះ អគ្គរដ្ឋអាជ្ញាទីក្រុង ញ៊ូយ៉ក ខាងលើនេះ បានស្នើតុលាការអោយរំសាយ មូលនិធិនេះចោល ហើយបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន២.៨លានដុល្លារអាមេរិក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner