ប្រធានាធិបតីសហរដ្ឋអាមេរិកអនុញ្ញាតគម្រោងដំឡើងពន្ធលើទំនិញនាំចូលទំហំ ៥០ពាន់លានដុល្លារពីប្រទេសចិន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ  បានផ្តល់ការអនុ ញ្ញាតដល់គម្រោងដំឡើងពន្ធលើផលិតផលនាំចូលរបស់ចិន គិតជាទំហំទឹកប្រាក់ ប្រហែល៥០ពាន់លានដុល្លារ ដែលប្រការនេះ កាន់តែបង្កឲ្យមានការប្រឈមមុខ លើវិស័យពាណិជ្ជកម្មថែមទៀត ។
មន្រ្តីអាមេរិក៥រូបដែលបានដឹងលឺពីបញ្ហានេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវ គេរំពឹងថា នឹងបញ្ចេញបញ្ជីដំឡើងពន្ធលើផលិតផលចិន ដែលត្រូវបានធ្វើបច្ចុប្បន្ន ភាពរួច នៅក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយបន្ទាប់មក វានឹងត្រូវ អនុវត្តន៍ភ្លាមៗ ទោះបីជាពុំមានកាលបរិច្ឆេទកំណត់ច្បាស់ក៏ដោយ ។
ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលក្រុងប៉េកំាងធ្លាប់បានព្រមានថា នឹងចាត់វិធានការ តបតវិញ ដោយកាលពីខែមេសាកន្លងទៅ ចិនបានអះអាងថា នឹងដំឡើងពន្ធ២៥ ភាគរយលើផលិតផលនាំចូលពីអាមេរិកចំនួន១០៦មុខ ដើម្បីឆ្លើយតបនឹងការ ដំឡើងពន្ធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។ ជាងនេះទៅទៀតនោះ ក្នុងខែមិថុនា នេះ ចិនបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាទាំងប៉ុន្មាន ដែលត្រូវបានធ្វើ ឡើងក្នុងកិច្ចចរចាជាមួយអាមេរិកនាពេលកន្លងមកនេះ នឹងត្រូវបោះបង់ចោលវិញ ប្រសិនបើការគំរាមកំហែងដំឡើងពន្ធ ត្រូវបានអនុវត្តន៍មែននោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner