ឯកឧត្តម ជាប ដាវុធ ៖ ក្រោមកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជាសម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ

អត្ថបទដោយ៖
Kien Sereyvuth

(កណ្តាល)៖ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារយុវជនចលនាយុវជនថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម មានប្រសាសន៍ថា ក្រោយកាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍន៍យុវជនកម្ពុជា និងការបើកទូលាយឲ្យយុវជនចូលរួមជាមួយសង្គម ជាពិសេសការជម្រុញជួយដល់យុវជន បង្ហាញនូវស្នាដៃផ្សេងៗ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដូចជាការរៀប ចំមហាសង្រ្កាន្ត ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យុវជន ឲ្យស្របតាមបរិបឋនៃសង្គមកម្ពុជា គឺធ្វើយ៉ាងណាឲ្យកម្ពុជាមានធនធានគ្រប់គ្រាន់ សម្រាប់បម្រើឲ្យសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ ។

  ឯកឧត្តម មានប្រសាសន៍បែបនេះក្នុងពិធីជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ ដើម្បីត្រៀមរៀបចំចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។
ឯកឧត្តម ប្រធាន បានបន្តទៀតថា យុវជនគឺជាកំលាំងស្នូលយ៉ាងសំខាន់នៅក្នុងសង្គម យុវជនបានភ្ជាប់ខ្លួនទៅនឹងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ និងវប្បធម៌ ស្ថិតនៅក្រោយមហាគ្រួសារកម្ពុជាតែមួយ ដោយមានវិជ្ជាជីវៈ និងក្រមសីលធម៌ជាមួយសង្គមជាច្រើន ក្នុងទិសដៅអប់រំ បំពាក់ បំប៉ន តម្រង់ទិស និងការប្រែក្លាយយុវជនដ៍ទៃទៀត ឲ្យទៅជាកម្លាំងស្នូល កម្លាំងពិត កម្លាំងបន្តវេន ព្រោះយុវជន គឺជាទំពាងស្នងឫស្សី ដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តម ជាប ដាវុធ បន្តថា សរុបសេចក្តីមកវិញ យុវជនក្នុងសម័យតេជោ គឺជាយុវជនពោរពេញទៅដោយសក្តានុពល ដូច្នេះនាកាសបោះឆ្នោតខាងមុខ យុវជនត្រូវជួយគៀងគរ និងបញ្ចេញមតិរបស់ខ្លួនដូចជា ការបង្ហាញដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់យល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គម ដើម្បីឲ្យពួកគាត់ទៅចូលរួមបោះឆ្នោត គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជម្រុញអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន ការផ្តល់នូវសុខសុវត្ថិភាព តាមមូលដ្ឋាន និងការចូលរួមរក្សាតម្លៃសន្តិភាពទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកភាពកាន់តែសំបូររុងរឿងជានិច្ចនិរន្ត ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner