ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន អញ្ជើញចុះសំណេះ សំណាល និងសួរ សុខទុក្ខ ដល់ សិក្ខាកាម ក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង
មន្ត្រីនគរបាលជាតិទាំងអស់ត្រូវចាំថា បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាន់យកគោលការណ៍ បី យ៉ាងគឺ៖សមធម៌មិនលម្អៀង និងគុណភាព ប្រសាសន៍នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក មនោ សែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានថ្លែងនៅក្នុង ពិធី សំណេះសំណាលនិងសួរសុខទុក្ខដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល លើជំនាញបន្ថែមដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅសាលានគរបាលជាតិភូមិភាគ១ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។
ឯកត្តម ឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាល កម្ពុជានិងជា ប្រធាន នាយកដ្ឋានបណ្តុះបណ្តាលមានប្រសាសន៍ថា៖នេះជាវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់ គោលបំណងឲ្យសិក្ខាកាម មានជំនាញជាមូលដ្ឋាននៃវិជ្ជាជីវនគរបាល មានចំណេះដឹងអំពីតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ។
ឯកឧត្តម បន្តថា៖ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស ! ក្រោមកិច្ច ដឹក នាំបញ្ជាផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភា នគរ បាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត រយះពេល៥ឆ្នាំ(២០១៥-២០១៩) ។ សំដៅលើក កម្ពស់ គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោសែន នាយករដ្ឋមន្រ្តីដ៏ឆ្នើមនៃយើងជាប្រមុខដឹកនាំ ។ឯកឧត្តម បានបញ្ជាក់ថា៖បណ្ឌិត្យសភា ប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួនបីគឺ៖គោលកាណ៍សមធម៌ គោល ការណ៍មិនលម្អៀង និងគោលការណ៍វប្បធម៌គុណភាព ។
ហើយការកសាងនូវវប្បធម៌គុណភាព គឺជាកិច្ច ការ មួយដែលមានការលំបាក និងជួបឧបសគ្គជាច្រើន ព្រោះត្រូវទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួម សហ ការល្អពីគ្រប់បណ្តារភាគីពាកព័ន្ធ ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមក្នុងវគ្គ នេះ គ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ពង្រឹងលើទ្រឹស្តីនិងការអនុវត្តជាក់ស្តែង និងត្រូវយកចំណេះ ដឹងដែលបានទទួលពីសាលាទៅប្រើប្រាស់ចំគោលដៅក៏ដូចជាការពារនិងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាបាននូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទាំង៩ចំនុចរបស់រាជរដ្ឋភិបាល ៕