សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអតីតនាយករដ្ឋមន្រ្តីថៃ

អត្ថបទដោយ៖
Kien Sereyvuth

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃ១៤មិថុនាម្សិលមិញ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា ប្រទេសថៃ។ នៅក្នុងឱកាសនោះ ក៏មានក្រុមគ្រួសារសាច់ញាត្តិ និងតំណាងក្រុមហ៊ុនធំៗរបស់ថៃ ជាច្រើនក៏បានចូលរួមផងដែរ។ លោកអតីនាយករដ្ឋមន្រ្តីថៃមានសេចក្តីរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសអោយលោក និងក្រុមគ្រួសារបានជួប សម្តែងការគួសម ក្នុងលក្ខណៈដូចជាបងប្អូនប្រកបដោយភាព ស្និទ្ឋស្នាលនិងកក់ក្តៅបំផុត។

លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបសម្តេចតេជោថា ប្រសិនបងប្អូនកម្ពុជា ត្រូវការអ្វីអោយលោកជួយគឺនឹងរីករាយជួយដល់ កម្ពុជា។មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងសម្តេចតេជោ និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល ៣០ឆ្នាំហើយ ហើយនៅពេលនេះ លោកអតីនាយករដ្ឋមន្រ្តីក៏មានអាយុកាល ៨៤ឆ្នាំហើយដែរ។ លោកឆាវវ៉ាលីត កោតសរសើរសម្តេចតេជោ ដែលមានវ័យនៅក្មេង ស្រស់ថ្លាមានសុខភាពមាំទាំដដែល។ លោកថា ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបាន កោតសររសើរ ចំពោះការដឹកនាំរបស់សម្តេចតេជោដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង។ សម្តេចតេជោវិញ គឺបានចាត់ទុកលោកឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួលឈានទៅរកកិច្ចចរចារជាមួយ គ្រប់ភាគីនយោបាយដែលបានបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកអតីតនាយករដ្ឋមន្រ្តីថៃដែលបានចូលរួមជួយដល់កម្ពុជាកន្លងមក ព្រមទាំងបានជូនពរលោកឆាវវ៉ាលីតមាន សុខភាពល្អគ្រប់ពេលវេលាទាំងអស់៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner