មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង និងខាងជើងធ្វើកិច្ចពិភាក្សាយោធាទ្វេភាគី ដើម្បីកាត់ បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែន
កូរ៉េ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាង ធ្វើកិច្ចចរចាយោធាកម្រិតខ្ពស់ដ៏កម្រមួយ ដើម្បីពិភាក្សាគ្នាអំពីការកាត់បន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនដែលមានការយាមការពារតឹងរឹងរបស់ពួកគេនេះ ។
បើតាមការំពឹងទុកថា ក្រុមមន្ត្រីកូរ៉េខាងជើងក្នុងអំឡុងកិច្ចចរចានៅឯភូមិព្រំដែន ផាន់មុនជុម ក្នុងថ្ងៃព្រហស្បតិ៍តនេះ នឹងស្វែងរកការប្តេជ្ញាចិត្តរឹងមាំពីកូរ៉េខាងត្បូង អំពីការបញ្ឈប់សមយុទ្ធយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កិច្ចចរចាយោធានេះ នឹងផ្តោត ទៅលើការអនុវត្តកិច្ចព្រមព្រៀងនានា ពីកិច្ចជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនំា កំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៊ូន ជែអ៊ីន ដែលនៅក្នុងជំនួបនោះ ពួកគេបានប្តេជ្ញាថា នឹងចាត់វិធានការដើម្បីកាត់ បន្ថយភាពតានតឹងផ្នែកយោធា និងលុបបំបាត់ហានិភ័យនៃសង្គ្រាម ៕