ជប៉ុន សហរដ្ឋអាមេរិ និងកូរ៉េខាងត្បូងប្តេជ្ញារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង

កូរ៉េខាងត្បូង៖ ថ្លែងក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយ ក្នុងទីក្រុងសេអ៊ីល ជាមួយ សមភាគីកូរ៉េខាងត្បូង និងជប៉ុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានអះអាងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានឯកភាពបន្តកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ជាក់ច្បាស់ និង មិនត្រឡប់មកវិញសារជាថ្មី ដែលហៅកាត់ថា ស៊ីវីដ ។
ស្របពេលជាមួយគ្នានេះដែរ ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះក៏បានបញ្ជាក់ ជាថ្មីឡើងវិញដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូនៅតែរក្សាជំហរដដែល គឺគ្មានការដក ឬបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងឡើយ រហូតទាល់តែរបបដឹកនំាំក្រុង ព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុន សិន ។
សូមរំលឹកថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា នៅក្នុងជំនួបជាមួយមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន យល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង ជាមួយនឹងការធានាសន្ដិសុខ ជាថ្នូរ នឹងការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner