កិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗនិងត្រៀមការពារក្នុងអំឡុងឃោសនាបោះឆ្នោត និងពេលបោះឆ្នោត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤  និងមេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងត្រៀមសហការជាមួយនិងសមត្ថកិច្ច ការពារអំឡុងពេលឃោសនាបោះឆ្នោត និងរហូតដល់ពេលក្រោយបោះឆ្នោត ដើម្បីការពារសុវត្តិភាព ជូន ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សិទ្ធបោះឆ្នោត ។
កិច្ចប្រជុំនេះ ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម សេនីយ៍ទោ សោម ស៊ុន ជាគណៈអធិបតី រួមទាំងមេបញ្ជាការង សេនាធិការ ការិយាល័យ ស្ថាប័នចំណុះ និងមេបញ្ជាការផ្នែកសឹករងក្រុង ស្រុក ទាំងប្រាំបី និងវរសេនាតូចទាំង២ សរុបចំនួន ១១២ នាក់  ដើម្បីស្តាប់ និងទទួលភារកិច្ច និងអនុវត្តតាមបទបញ្ជា របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងប្រគល់ភារកិច្ចមួយចំនួន៥ ចំនុចសំខាន់ៗ ពិធីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

 ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអនុវត្តភារកិច្ចសំខាន់ៗចំនួន៥ ចំនុច មាន ១- ក្តាប់ឲ្យជាប់  ធ្វើការអប់រំ ឬមានវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលរារាំងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនឲ្យទៅបោះឆ្នោត ទី២  ពង្រឹងវិន័យ និងរបៀបរបបកាងារ ក្រមសីលធម៌របស់កងកងកម្លាំងប្រដាប់អាវុធ ក្នុងដំណើរការបោះឆ្នោត  ទី៣  កងទ័ពគឺជាខ្ញុំបម្រើប្រជាជន មិនត្រូវធ្វើជាមន្ត្រីគ្រាប់ល្ពៅ  ឬមន្ត្រីជើង១០ ជាដាច់ខាត  ត្រូវឆ្ពោះទៅមូលដ្ឋាន បម្រើនិងដោះស្រាយរាល់សំណូមពររបស់ប្រជាជនតាមដែលអាចធ្វើទៅបាន ទី៥បន្តបម្រើ និងលើកទឹកចិត្តដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ធំ ដូចជាការដោះស្រាយជម្រកស្នាក់នៅ ដោះស្រាយការលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃ សំណូមពរអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីដោះស្រាយដីធ្លី ដើម្បីគណកម្មាធិការសមាគមអតីតយុទ្ធជនរៀបចំសាងសង់ផ្ទះជូនអតីតយុទ្ឋជនដែលគ្មានដី គ្មានផ្ទះពិតប្រាកដ ទី៥ ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពយ៉ាងម៉ឺងម៉ាត់តាមការដឹកនាំរបស់គណបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងការដឹកនាំរបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ។

ជាចុងក្រោយ ឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរ ឲ្យថ្នាក់ដឹកនាំទាំងអស់ ធ្វើការផ្សព្វផ្សាយ ស្តីពីទោសកំហុស ចំពោះអ្នកដែលមានចេតនា រារាំងមិនឲ្យប្រជាពលរដ្ឋទៅប្រើប្រាស់សិទ្ធបោះឆ្នោត និងអ្នកដែលមិនបានទៅ បោះឆ្នោតតែយកថ្នាំខ្មៅមកជ្រលក់ម្រានដៃ ដែលមានទោស តាមច្បាប់ ដោយឡែកការបោះឆ្នោតគឺជាសិទ្ធ របស់ពលរដ្ឋ មិនត្រូវបណ្តុះបង្អាក់ទាំងផ្លូវចិត្តនិងស្មារតី អោយអាក់ខានក្នុងការចូលរួមបោះឆ្នោតនោះឡើយ ។ ដោយ  ប៊ុន  រដ្ឋា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner