ក្រុមហ៊ុន វីតាល់ ដាក់ចេញរចនាបទថ្មីលើសម្បកកេសថ្មី ដើម្បីបំផុសអោយយុវជនខ្មែរស្រលាញ់ វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនផលិតទឹកពិសាឈានមុខគេ វីតាល់ បានដាក់ចេញនូវរចនាបទថ្មី ដែលមានឈ្មោះថា We’re football lovers មានន័យក្នុងភាសាខ្មែរថា “យើងស្នេហាកីឡាបាល់ ទាត់” ពិសេស សម្រាប់អ្នកស្រឡាញ់បាល់ទាត់ ។ អ្នកស្នេហាវិស័យកីឡាបាល់ទាត់នឹងទទួល បានអារម្មណ៍ ប្លែកថ្មីជាមួយនឹងកម្មវិធី We’re football lovers នេះ ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់មានប្រសាសន៍ថា វីតាល់ជា ក្រុមហ៊ុនទឹកពិសាតែមួយគត់ដែលតែងតែនាំមកជូននូវកម្មវិធីល្អៗប្លែកៗជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសពេលនេះ បានបង្កើតនូវប្រូម៉ូសិនបែបនេះឡើង គឺដើម្បីចែករំលែកនូវបទ ពិសោធន៍ថ្មីដល់អ្នកគាំទ្រទឹកពិសាវីតាល់ឱ្យបានទទួលអារម្មណ៍ប្លែក នៅពេលដែលពួកគេគាត់ បានទទួលទានទឹករបស់យើង ជាមួយនឹងសម្បកដបថ្មី និងកេសថ្មីបែបកីឡាបាល់ទាត់ ។ លោកបន្តថា ការផ្ដល់ជូននេះ គឺធ្វើឡើងចាប់ពីពេលនេះ រហូតដល់បំណាច់ខែមិថុនា ឬរហូត ដល់អស់ពីស្តុក ហើយមានកម្មវិធីផ្ដល់ជូនជាពិសេសផ្សេងទៀត ដូចជា អាវយឺត និងបន្តោង ។
លោកបន្ថែមទៀតថា ក៏បានបង្ហាញពីលក្ខណៈពិសេសនៃរូបរាងកេសថ្មីរបស់វីតាល់ផងដែរ ដោយកេសថ្មីនេះ ផលិតទៅតាមបច្ចេកវិទ្យាទាន់សម័យជាងមុន ដែលហៅថា Wrapped-around cartons ហើយជាកេសដំបូងគេបង្អស់ក្នុងវិស័យទឹកពិសា នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ។ សម្បកកេសថ្មីនេះមានលក្ខណៈកាន់តែទំនើប ប្រណិត រឹងមាំល្អ ធន់ និងថែមទាំងជួយរក្សាបរិស្ថានឱ្យបានកាន់តែប្រសើរទៀតផង ជាមួយការកាត់បន្ថយការប្រើប្រាស់ ស្កុតផ្លាស្ទិកជាដើម។ លោកប្រធានផ្នែកទីផ្សារក៏បានសង្កត់ធ្ងន់ផងដែរថា ការវិវត្តខ្លួនរបស់វីតាល់ ក៏នៅតែរក្សាគុណ ភាពក្នុងលំដាប់ខ្ពស់ដដែល មិនត្រឹមតែតាមស្តង់ដាជាតិប៉ុណ្ណោះទេ តែយើងអនុវត្តតាមស្តង់ដា អន្តរជាតិ ហើយបន្ថែមពីលើនេះ វីតាល់ត្រូវបានផលិតឡើងដោយឧត្តមគតិជាតិ មនសិកា និង ធ្វើដើម្បីសង្គមនិងប្រជាជាតិទាំងមូល ហើយយើងសូមធានានូវអ្វីដែលយើងបានធ្វើ ៕