ផ្សារទំនើបធំៗថ្មីចំនួន១១បន្ថែមទៀត នឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អ្នកជំនាញរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ផ្ទៃទីតាំងលក់ទំនិញរាយនៅក្នុង រាជធានីភ្នំពេញ នឹងកើនឡើងជិត៧០% នៅឆ្នាំ២០១៨នេះ ស្របពេលដែលផ្សារទំនើបធំៗថ្មី ចំនួន១១បន្ថែមទៀត ត្រូវគេរំពឹងថា នឹងបើកដំណើរការក្នុងរាជធានីភ្នំពេញនាឆ្នាំនេះ ។

ចំនួននេះធ្វើឲ្យផ្ទៃអគារ សម្រាប់លក់ទំនិញរាយក្នុងឆ្នាំ២០១៨នេះ កើនឡើងដល់ប្រហែល ៣៧ម៉ឺនម៉ែត្រការ៉េ ខណៈកាលពីចុងឆ្នាំ២០១៧កន្លងទៅមានប្រមាណត្រឹម២២ម៉ឺនម៉ែត្រការ៉េ ប៉ុណ្ណោះ ។
យោងតាមការផ្សាយរបស់គេហទំព័រ Cambodia Property Report បានឱ្យដឹងថា ផ្សារទំនើប ដែលគ្រោងនឹងបើកដំណើរការបន្ថែមនៅឆ្នាំ២០ ១៨នេះ មានដូចជា Midtown Community Mall, The Bridge Commercial, Tropic Mall, Downtown 93, The Park ,Noro Mall, Prince Central Plaza, និង Olympia Plaza Mall ជាដើម គ្រាដែលផ្សារទំនើប Eden Garden ដែល ជាទីតាំងលក់រាយស្ថិតក្នុង Phnom Penh City Center (បឹងកក់) បើទោះបីជាមិនទាន់បាន បើកសម្ពោធជាផ្លូវការក៏ដោយ ក៏មានអតិថិជនជួលអស់ហើយ ។

សួរបញ្ជាក់ថា ដំណឹងនៃការបើកដំណើរការផ្សារទំនើបធំៗថ្មីចំនួន១១ក្នុងឆ្នាំ២០១៨នេះ គឺ បន្ទាប់ពីផ្សារទំនើប Aeon Mall 2 ដែលជាការវិនិយោគរបស់ជប៉ុន ដោយចំណាយទុនវិនិ យោគចំនួន១២០លានដុល្លារអាមេរិកបានបើកដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ ។ ហើយបើគិតត្រឹមដំណាច់ឆ្នាំ២០១៨នេះ កម្ពុជានឹងមានទីតាំងលក់រាយប្រហែល២៩ ភាគ រយស្ថិតក្នុងខណ្ឌសែនសុខ  ២៦ភាគរយក្នុងខណ្ឌចំការមន  ១៩ភាគរយក្នុងខណ្ឌទួលគោក  ១៣ភាគរយក្នុងខណ្ឌច្បារអំពៅ ៦ភាគរយក្នុងខណ្ឌដូនពេញ ១ភាគរយខណ្ឌមានជ័យ និង១ ភាគរយក្នុងខណ្ឌ៧មករា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner