មហាសន្និបាតអង្គការសហប្រជាជាតិថ្កោលទោសអ៊ីស្រាអ៊ែល និងស្នើអោយប្រធានយូអិនចេញអនុសាសន៍មួយការពារជនជាតិប៉ាឡេស្ទីន

បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោសអ៊ីស្រាអ៊ែល ជុំវិញការប្រើ ប្រាស់ហឹង្សាប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ហើយបានស្នើឱ្យអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស ចេញអនុសាសន៍មួយ លើយន្ដ ការណ៍ការពារអន្តរជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីន ។
មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ បានអនុម័តលើ ដំណោះស្រាយមួយក្នុងសំឡេងគាំទ្រ១២០ ជំទាស់៨ និង៤៥ទៀតអនុប្បវាទ ដោយដំណោះស្រាយនេះ ត្រូវបានដាក់ជូនមហាសន្និបាតដោយប្រទេសអាល់ហ្សេរី ទួរគី និងប៉ាឡេស្ទីន បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវ៉េតូលើដំណោះស្រាយដូចគ្នានេះ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីដើមខែ មិថុនា កន្លងទៅ ។
នៅក្នុងដំណោះស្រាយខាងលើនេះដែរ មហាសន្និបាតអង្គការសហប្រជាជាតិក៏ បានថ្កោលទោសផងដែរ លើការបាញ់គ្រាប់រ៉ុក្កែតចេញពីតំបន់ ហ្គាហ្សា តម្រង់មកកាន់ទឹកដីអ៊ីស្រាអ៊ែល ប៉ុន្តែមិនបានលើឈ្មោះក្រុម ហាម៉ាស់ ប៉ាឡេស្ទីនឡើយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner