ប្រមុខការទូតសហរដ្ឋអាមេរិកបញ្ជាក់ថា កូរ៉េខាងជើងនឹងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឆ្នាំ២០២០ខាងមុខ

កូរ៉េខាងត្បូង៖ ថ្លែងនៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយជួប ពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំកំពូលរវាង លោក ត្រាំ និងលោកគីម រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ យើងសង្ឃឹមថា យើងអាចសម្រេច បាននូវវត្ថុបំណងនៅត្រឹម២ឆ្នាំកន្លះខាងមុខនេះ ពោលគឺនៅក្នុងឆ្នាំ២០២០ខាងមុខ នេះ ។

ការថ្លែងរបស់ប្រមុខការទូតអាមេរិករូបនេះ ធ្វើឡើងក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃ អង្គារ៍សប្តាហ៍នេះ ជាមួយការចេញសេចក្ដីថ្លែងការណ៍រួម ដោយកូរ៉េខាងជើងយល់ព្រម ធ្វើការងារជាមួយអាមេរិក ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧប ទ្វីបកូរ៉េ ។
បន្ទាប់ពីជំនួបជាមួយលោក គីម ជុងអ៊ុន នេះដែរ លោក ដូណាល់ ត្រាំ បានអះអាង ថា កូរ៉េខាងជើងលែងក្លាយជាការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរទៀតហើយ ដោយចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងទទួលបានអារម្មណ៍ថា មានសុវត្ថិភាពកាន់តែច្រើន ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner