ថងប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីយ៉ាងធ្ងន់ធ្ងរ

អត្ថបទដោយ៖
Kien Sereyvuth

MC- ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអំពាវនាវឲ្យ អាជីវករ ពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងកម្លាំងទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះថងប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីយ៉ាងធ្ងន់ធ្ងរ ។

នៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “លប់បំបាត់ការបំពលដោយប្លាស្ទិក” ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៨ ក្នុងបរិវេណសាលាវិទ្យាល័យឌីប៉ុក ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីរបស់យើងយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្វើឲ្យបានបង់សោភ័ណ្ឌភាពតាមទីក្រុង និងទីប្រជុំជន ធ្វើឲ្យស្ទះដល់ប្រព័ន្ធលូបង្ហូរទឹក បង្កជាការជន់លិចពេលរដូចភ្លៀង បំផ្លាញ់ប្រព័ន្ធអេកូឡូហ្សីក្នុងបរិស្ថាន ជាពិសេស ប៉ះពាល់ជីវចំរុះក្នុងទឹក។ថងប្លាស្ទិក ជាជម្រករបស់វីរុសមួយចំនួនធំ និងមួយផ្នែកទៀត ថងប្លាស្ទិកផ្ទុកសារធាតុគីមីពល ដែលអាចជ្រៀតចូលទៅក្នុងដី ធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹក និងដី។មិនតែប៉ុណ្ណោះ នៅពេលដែលយើងប្រើថងបា្លស្ទិក ខ្ចប់អាហារ អាចបង្កឲ្យមានបញ្ហាសុខភាព ព្រើសារធាតុគិមីនៅក្នុងថងប្លាស្ទិក។
ឯកឧត្តមបានបន្តថា ថងឬប្លាស្ទិកមិនងាយរលួចទេ វាផលិតពីការសំណលប្រេង លាយជាមួយធាតុគីមីផ្សេងៗដើម្បីរំលេចចេញជាថងប្លាស្ទីកគ្រប់ប្រភេទ។
វាត្រូវចំណាយពេលពី ៥០០ឆ្នាំ ទៅ១០០០ឆ្នាំដើម្បីបំបែកធាតុ(រលាយ)។បើតាមការការប៉ាណប្រមាណ ភាគរយនៃថងប្លាស្ទិក នៅក្នុងបរិមាណសំរាមដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវសាធារណៈនានា ក្នុងរាជធានីភ្នំពេញមាន ១៧.៣%  ខេត្តសៀមរាម ២០,៧%,  ខេត្តព្រះសីហនុ ៣៤%  ហើយជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ មានថងប្លាស្ទិកជិត១០លានថងត្រូវបានប្រើប្រាស់ និងប្រមូលបាន។

ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់បរិស្ថាន សោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន តាមដងផ្លូវសាធារណៈ និងសុខភាពមនុស្ស រាជរដ្ឋាភិបាលកម្ពុជា បាន ចេញអនុក្រិត្តស្តីអំពីការគ្រប់គ្រងថងប្លាស្ទិក នៅឆ្នាំ ២០១៧ ក្នុងគោលបំណងបង្កើននូវប្រសិទ្ធភាព ការកាត់បន្ថយការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស ថងប្លាស្ទិក សំដៅធានានូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន សោភ័ណ្ឌភាព និងមានចេញសេចក្តីប្រកាស អន្តរក្រសួង ស្តីអំពីការកំណត់តម្លៃបន្ថែម ក្នុងការផ្លល់ថងប្លាស្ទិកដល់អតិថិជន។
យ៉ាងណាក៏ដោយ ឯកឧត្តមបាន បញ្ជាក់ថា សម្រាប់ខេត្តកំពត មិនទាន់មានបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យខូចគុណភាបបរិស្ថានទេ ប៉ុន្តែយើងទាំងអស់គ្នាត្រូវតែចូលរួម ថែរក្សា ការពារទាំងអស់គ្នា និងកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិកឲ្យបានច្រើន តាមដែរអាចធ្វើទៅបាន ព្រោះ ការងារបរិស្ថាន គឺជាកិច្ចការដែលត្រូវបានពីភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំង សហគមន៍ សង្គមជាតិ និងតំបន់ ក្នុងពិភពលោក ត្រូវបន្តចូលរួម ពង្រឹងប្រសិទ្ធភាពគ្រប់គ្រង់បរិស្ថាន និងធនធានធម្មជាតិ និងខិតខំរកវិធី និងរកវិធានការ ដើម្បីដោះស្រាយ ឲ្យបានសមស្របដើម្បីរក្សានូវសុវត្ថិភាព នៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចិរភាព។

ឯកឧត្តម បានពន្យលថា ប្រសិនបើបរិស្ថានខេត្តកំពតស្អាត វាអាចជួយឲ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ តាមរយៈនៃការរកចំណូលដែលបានមកពីទេសចរណ៍ ការប្រើប្រាស់សេវាក្នុងខេត្ត ការលក់ដូរនូវផលិតផលនានា ដែលជាសត្តានុពលខេត្ត ដូចជា ម្រេច ធូរ៉េន សាវម៉ៅ និងគ្រឿងសមុទ្រ ការបម្រើម្ហូបអាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរជាដើម។
ដើម្បីកាត់បន្ថយការប៉ះពាល់ ឯកឧត្តម បានណែនាំឲ្យពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង និងអ្នកប្រើប្រាស់ថងប្លាស្ទីកទាំងអស់ ងាកមកប្រើ ថងក្រដាស់ ថងក្រណាត់ ដបដាក់ទឹកជំនួស ដបទឹកផ្លាស្ទិក,  កុំបោះបង់សំណល់ និងថងប្លាស្ទិកចោលក្នុងទីសាធារណៈ និងក្នុងបរិស្ថាន,  យកចិត្តទុកដាក់ នឹងទទួលខុសត្រូវសំអាតបរិស្ថានជាប្រចាំ និងសូមកុំដុតថងប្លាស្ទីកព្រោះវាធ្វើឲ្យខូចស្រទាប់អូហ្សូន ហើយអ្វីដែលលោកផ្តែផ្តាំហើយផ្តែផ្តាំទៀតនោះ គឺអ្នកដែលមានសិទ្ធទៅបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី ២៩ ខែកត្តដា ឆ្នាំ ២០១៨ខាងមុខនេះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner