កម្ពុជាកំពុងបំផ្លាញផលិតផលចំណីអាហារខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ ជាង១០០តោន

អត្ថបទដោយ៖
Kien Sereyvuth

ពិធីបំផ្លាញផលិតផលចំណីអាហារខូចគុណភាពនោះ បានធ្វើឡើងនៅព្រឹកថ្ងៃ១៤មិថុនានេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ ដែលមានសារធាតុគីមី ប៉ះពាល់ដល់សុខភាពជាង១០០តោន ដែលសមត្ថកិច្ចចម្រុះនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំ ងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូសពីជនល្មើសដែល ចរាចរ ស្ដុកទុក ផលិត និងចែកចាយខុសច្បាប់នាពេលកន្លងមក។ ពិធីនោះ នៅព្រឹកមិញនេះ មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ពន្ធ័ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុនឯកជន ជាតិ និងអន្តរជាតិ មួយចំនួនផងដែរ។  ពិធីកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ដែលមាន សារធាតុគីមីប៉ះពាល់ដល់សុខភាពទាំងនោះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner