ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១៥ ខែមិថុនា ពិសេសនៅតំបន់មាត់សមុទ្រ សូមប្រជានេសាទបង្កើនការប្រុងប្រយ័ត្ន

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀងនឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយសារតែឥទ្ធិពលរបស់កូនព្យុះទី៤ និងព្យុះទី៥ ។
បើតាមក្រសួងធនធានទឹក ផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់ថា ចំពោះរាជធានី និងខេត្តដទៃទៀត របាយទឹកភ្លៀងនឹងថមថយចុះ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner