កីឡាល្បុកតោ ត្រូវបានអង្គការ យូនីស្កូ ដាក់ចូលក្នុងបញ្ជីត្រួតពិនិត្យ នៅឆ្នាំ២០១៩ និងសម្រេចជាផ្លូវការ នៅឆ្នាំ២០២០

អត្ថបទដោយ៖
ហេង វណ្ណា

កីឡាល្បុកតោ ត្រូវបានអង្គការ យូនីស្កូ ដាក់ចូលក្នុងបញ្ជីត្រួតពិនិត្យ នៅឆ្នាំ២០១៩ និងសម្រេចជាផ្លូវការ នៅឆ្នាំ២០២០ នេះបើតាមការបញ្ជាក់ពី ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា  កាលពីព្រឹកមិញ ។ 

  ឯ ឧ វ៉ាត់ ចំរើន បន្តថា ឯកសាររបស់កម្ពុជាត្រូវបានខាងអង្គការ យូនីស្កូ បញ្ជាក់ថា ជាបញ្ជីត្រូវយកចិត្តទុកដាក់បំផុត ដូច្នេះយើងមានសង្ឃឹមជោគជ័យច្រើន ក្នុងការបញ្ជូលកីឡាល្បុកតោ ក្នុងសម្បត្តិបេតិកភ័ណអរូបិយ៍នៃមនុស្សជាតិ ។

ឯ ឧ អគ្គលេខាធិការ បញ្ជាក់ទៀតថា ឯកសារផ្លូវការរបស់កម្ពុជា ត្រូវគណៈកម្មការពិនិត្យតាំងពីខែ៦ មកម្ល៉េះ ដោយវាយតម្លៃថាល្អ មានក្ខណៈសម្បត្តិល្អប្រសើរ ។

   សូមបញ្ជាក់ថា  កម្ពុជាបានដាក់កីឡាគុនល្បុកតោ ចូលក្នុងបញ្ជីអង្គការ យូនីស្កូ តាំងពីឆ្នាំចុងខែមិនា ឆ្នាំ២០១៧មកម្ល៉េះ  ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner