ក្រុងធានជីញ(Tianjin) ប្រទេសចិន ចង់ភ្ជាប់ចំណងជាខេត្ត/ក្រុងព្រះសីហនុជាបងប្អូន ក្នុងវិស័យវិនិយោគ
យោងតាមស្មារតីនៃជំនួបពិភាក្សាកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ រវាងគណៈគណៈប្រតិភូចិន (ក្រុងធានជីង)ដឹកនាំដោយលោក Li Xuyan និង លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានអោយដឹងថា ក្រុងធានជីងមានបំណងចង់អោយខេត្តព្រះសីហនុ និងទីក្រុង Tianjin បានក្លាយទៅជាខេត្តសម្ពន្ធ័មេត្រីភាព ឬខេត្តបងប្អូននឹងគ្នា។
លោក គង់ វិតាណៈ មានប្រសាសន៏ថា ការបង្កើតខេត្ត/ក្រុង សម្ពន្ធ័មេត្រីភាពនេះ វាមានប្រយោជន៏ដល់ ភាគីទាំងពីរ អោយមានភាពងាយស្រូលក្នុងការទំនាក់ទំនងគ្នាជួយគ្នា និងធ្វើការជាមួយគ្នាលើវិស័យមួយចំនួនក្នុងនោះរួមមាន អប់រំ សុខាភិបាល វប្បធម៌ ពាណិជ្ជកម្ម និងវិនិយោគជាដើម…។ល។ លោក បន្ថែមថា ទៅមុខទៀតភាគីទាំងពីរ នឹងរៀបចំបែបបទចាំបាច់នានាដើម្បីឈានទៅចុះអនុសារណៈយោគយល់គ្នានៅពេលខាងមុខបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីបានយល់ព្រម។
លោក Li Xuyan បានកោតសរសើរខេត្តព្រះសីហនុ ថា មានការរីចំរើនលឿន និងមានភូមិសាស្រ្តល្អគួរ អោយទាក់ទាញបំផុត។
សូមបញ្ជាក់ថា បន្ទាប់ពីពីជំនួបនេះ លោក Li Xuyan ដឹកនាំ គណៈប្រតិភូទៅទស្សនកិច្ច កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងតំបន់ សេដ្ចកិច្ចពិសេសខេត្តព្រះសីហនុផងដែរ៕