លោក ឌី រ័ត្នខេមរុណ បន្តផ្តល់អំណោយ មនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ៥០គ្រួសារ មកពី៨ភូមិ ក្នុងសង្កាត់ស្ទឹងមានជ័យទី១
្នំពេញ ៖ ដោយការគិតគូរយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទ ក្រហម ខណ្ឌមានជ័យ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី មេភូមិ រួមទាំង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ នឹងមានការចូលរួមពីសំណាក់ព្រះសង្ឃវត្តស្ទឹងមានជ័យ :
១/ ព្រះគ្រូបច្ចឹមវាសី ថៃ ប៊ុនធឿន ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃ ព្រះរាជាណាចក្រកម្ពុជា និងជា ព្រះចៅអធិការវត្ត ចង្ក្រានតាព្រហ្មស្ទឹងមានជ័យ
២/ ធម្មប្បញ្ញោ យឹម ឯកវុត្ថា ព្រះលេខាអនុគណ ខណ្ឌមានជ័យ និង ជាគ្រូសូត្រស្តាំ វត្តចង្ក្រានតាព្រហ្មស្ទឹង ។
៣/ ព្រះសាសនវេទី ព្រហ្ម ចំរេីន ព្រះរាជាគណៈ ថ្នាក់
កិត្តិយស ជាជំនួយការ សាលាគណ រាជធានីភ្នំពេញ
និងជាព្រះគ្រូសូត្រឆ្វេង វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ។
៤/ ព្រះគ្រូ ជោតិញាណ្ណោភនោ សុវណ្ណញាណ ឈាក
មេកុដិលេខ ៤៦ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ បានចូលរួម ចំណែក មាន តែ ស្ករ មី
រួមនិង ថវិការ ចំនួន ១០០០០ រៀល
ជាមួយនិង អនុសាខា កាកបាទក្រហមខណ្ឌមានជ័យ ។
៥/ ភិក្ខុ រតនៈ សីលោ ម៉ុម មាន មេកុដិលេខ ២៣ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ។
បានយកអំណោយ មនុស្សធម៍ ជូន បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ៥០ គ្រួសារ មកពី៨ភូមិ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រ្ន័តខេមរុណ អភិបាលរងខណ្ឌ មានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានផ្តាំផ្ញើនូវការសាកសួរ សុខ ទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាអោយធ្វើយ៉ាងណាត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ : «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា »។
ក្នុងអំណោយមនុស្សធម៏ដែលត្រូវផ្តល់ជូនទាំង៥០គ្រួសាររួមមាន :
_ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១បាវ . ទឹកត្រី ១យ៉ួរ. ទឹកស៊ីអ៉ីវ ១យួរ. ទឹកសុទ្ធ ១យួរ.មី ១កេះ និងគ្រឿងសំភារះ ផ្ទះបាយ ១ឈុត ទេយ្យទាន ១កញ្ចប់ រួមទាំងថវិកា ៣ ម៉ឺនរៀលផងដែរ ៕