អភិបាលខេត្តមណ្ឌលគិរី ផ្តល់ពូជស្រូវផ្ការំដួលចំនួន១,០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងាន២,៥០០តោន ដល់កសិករចំនួន១០០គ្រួសារ ស្ថិតនៅពីរឃុំ ក្នុងស្រុកកោះញែក

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅពីរឃុំ ក្នុងស្រុកកោះញែក ទទួលបានពូជស្រូវចំនួន១,០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន២,៥០០គីឡូក្រាម ពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរស្រុក នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការនាំយកពូជស្រូវ និងជីសរី     រាង្គ ផ្តល់ជូនកសិករនាពេលនេះ គឺជាការឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងផែនការ   សមាហរកម្មកន្លងមក ដើម្បីឱ្យកសិករយកពូជស្រូវទៅដាំដុះទាន់ពេលវេលា។ ឯកឧត្តម បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្នុងការលើកកម្ពស់វិ     ស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើនកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស សម្រាប់ប្រជាកសិករនៅស្រុកកោះញែក ដែលមានផ្ទៃដីដាំដុះស្រូវស្រែវស្សាច្រើនជាងគេ ក្នុងក្រុង/ស្រុកទាំង៥ក្នុងខេត្ត។ ជាងនេះទៅទៀត ឯកឧត្តម បានណែនាំដល់ប្រជាកសិករទាំងអស់ ដែលមានផ្ទៃដីដាំដុះស្រូវស្រែ ក្នុងរដូវវស្សានេះ ត្រូវភ្ជួររាស់ដីស្រែឱ្យបានស្អាត និងត្រូវចេះជ្រើសរើសពូជដែលល្អ ធននឹងអាកាសធាតុ ជាពិសេស ត្រូវសាបព្រោះឲ្យទាន់ពេលវេលា ជៀសវាងទុកដីទំនេរចោល។ ម្យ៉ាងទៀត គ្រាប់ពូជស្រូវផ្ការំដួលនេះ ជាប្រភេទពូជស្រូវល្អ ត្រូវយកទៅសាបព្រោះ ទៅតាមបច្ចេកទេស ដែលមន្រ្តីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អផងដែរ។

តាមការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានអោយដឹងថា មន្ទីរបាននាំយកពូជស្រូវផ្ការំដួលចំនួន១,០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន២,៥០០គីឡូក្រាម ចែកជូនដល់ប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅឃុំចំនួនពីរ គឺឃុំអរបួនលើ និងឃុំស្រែសង្គម ស្រុកកោះញែក ដោយក្នុងមួយគ្រួសារ ទទួលបាន ពូជស្រូវផ្ការំដួលចំនួន១០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន២៥គីឡូក្រាមផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner