ក្រសួងអប់រំ យុវជននិងកីឡា បានផ្សព្វផ្សាយអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

 ដើម្បីបង្កើននូវការយល់ដឹងអំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនដល់យុវជនយើងឲ្យបានយល់ច្បាស់កុំឲ្យបំពានសាកល្បងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ដានសិក្សានានា នៅក្នុងខេត្តបាត់ដំបង ជាពិសេសសិស្ស និស្សិត មកពីសាកលវិទ្យាល័យបាត់ដំបងផ្ទាល់តែម្តង ។ ពិធីនេះ ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ២០១៨ នៅសាលប្រជុំ សាលាសកលវិទ្យាល័យបាត់ដំបង ក្រោមអធិបតីភាព      ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងជាដំណា ឯ.ឧ ងួន រតនៈ អភិបាលខេត្ត និងលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា។

     ឯ.ឧ  អ៊ុយ សុធាវី បានលើកឡើងថា៖ ដើម្បីឲ្យខ្លួនយើងអាចចៀសផុតពីការត្រួតត្រាញាំញីដោយឥទ្ធិពលនៃសារធាតុគ្ថឿងញៀនបាន លុះត្រាតែយើងទាំង អស់គ្នា ចូលរួមទប់ស្កាត់ ចូលរួមធ្វើយ៉ាងណាឲ្យ ” ជីវិតយើង សហគមន៍យើងគ្មានគ្រឿងញៀន “។   ឯ.ឧ អភិបាលរងខេត្ត បានបន្តថា៖ ទាំងអាជ្ញាធរ ទាំងកម្លាំងសមត្ថកិច្ច ក្រុមគ្រួសារ មិត្តភ័ក្ត្រ ត្រូវតែបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ និងមានវិធានការបង្ក្រាប។ ក្នុងនោះក៏ត្រូវខិតខំក្នុងការពង្រឹងនឹងអនុវត្តនូវវិធានការម៉ឺងម៉ាត់ក្នុងការរឹតបន្តឹង និងអនុវត្តដោយម៉ឺងម៉ាត់នូវគោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវបណ្ឌិត សឿ សុជាតា តំណាង ឯ.ឧ បណ្ឌិតហង់ ជួនណារ៉ុងក៏បានថ្លែងថា៖ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ នូវវិធានការសំខាន់ៗ នៅក្នុងយុទ្ធនាការ ដែលយើងកំពុងតែធ្វើនេះ។ ដោយក្នុងនោះឯ.ឧ  បណ្ឌិត ហង្ស ជួនណារ៉ុង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានកាងារផ្សព្វ ផ្សាយអប់រំ ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងពីបញ្ហាអប់រំសុខភាពបន្តពូជទៅក្នុងកម្មវិសិក្សានៃកម្រឹតមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិថែមទៀតផង។ ហើយវគ្គអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅគ្រឹះស្ថានសិក្សាបែបនេះ ក៏បានអនុវត្តនៅតាមសាលាគរុកោសល្យផងដែរ គឺក្នុងគោលបំណងដើម្បីឲ្យសាលា គរុកោលស្យដែលជាថ្នាលបណ្តុះបណ្តាលគ្រូប ង្រៀន អាចអនុវត្តនូវធ្វើការផ្សព្វផ្សាយនិងអប់រំបន្តទៀត។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានក្រើនរំលឹកដល់   ក្មួយៗជាសិស្សនិស្សិតចូលរួមនៅទីនោះថា៖ក្នុងរបាយការរបស់សមត្ថកិច្ចជំនាញ ក៏បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា៖អត្រាគ្រោះថ្នាក់ចរាចរណ័ដោយសារតែកត្តាមនុស្ស គឺមានប្រមាណ ៣៥%  ដែលបណ្តាលមកពីគ្រឿងញៀន៕.
              ( អត្ថបទ-រូបភាព ៖  អ៊ុក សំអាន បប. )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner