ប្រមុខការទូតសហរដ្ឋអាមេរិកគ្រោងបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូង ដើម្បី នំាយកខ្លឹមសារសំខាន់ៗស្តីអំពីជំនួបជាប្រវត្តិសាស្រ្តរវាងលោក ត្រាំ និងលោក គីម

សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ គ្រោងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទឹកដីកូរ៉េខាងត្បូង នៅក្នុងថ្ងៃ ពុធ នេះ (ម៉ោងក្នុងតំបន់) ស្ថិត ក្នុងគោលបំនងពាំនាំខ្លឹមសារលម្អិតនៃកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម ដែលបានបញ្ចប់ទៅដោយភាពវិជ្ជមានយ៉ាងប្រសើរ ទៅជូនសម្ព័ន្ធមិត្តរបស់ខ្លួនដោយផ្ទាល់ ។

បន្ទាប់ពីបានបើកកិច្ចប្រជុំកំពូលលើកដំបូងបំផុត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ជាទីដែលថ្នាក់ដឹកនាំទាំងពីរបានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ស្តីពីការព្រមព្រៀងគ្នាដើម្បីរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីប កូរ៉េ ជាថ្នូរនឹងការធានាសន្តិសុខឲ្យកូរ៉េខាងជើង ព្រមទាំងការបង្កើតទំនាក់ទំនងទ្វេភាគីថ្មី និងកសាងសន្តិភាពយូរអង្វែងឋិតឋេរនៅតំបន់ឧបទ្វីបកូរ៉េនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ជូនលោក ប៉ុមប៉េអូ ទៅកាន់កូរ៉េខាងត្បូង ដើម្បីពន្យល់បកស្រាយពីលទ្ធផលនៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-សហរដ្ឋអាមេរិក ដល់កូរ៉េខាងត្បូង ។

នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរមកដល់ប្រទេសកូរ៉េ ខាងត្បូងនៅល្ងាច ឬយប់ថ្ងៃពុធនេះ ដើម្បីជួបជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា ខណៈប្រមុខការទូតទាំងពីរគ្រោងបើកកិច្ចប្រជុំទ្វេភាគីមួយ ព្រមទាំងកិច្ចប្រជុំត្រីភាគី ដែលរួមមានសមភាគីជប៉ុនមួយរូបទៀតនៅទីក្រុង សេអ៊ូល នៅថ្ងៃព្រហស្បតិ៍តស្អែកនេះ មុនពេលធ្វើសន្និសីទសារព័ត៌មានមួយរួមគ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner