វិទ្យាល័យព្រះបិតា ទទួលបានអគារសិក្សា១ខ្នងកំពស់២ជាន់១០បន្ទប់បន្ថែមទៀត មានតម្លៃ ១៥ម៉ឺន ៧ពាន់ដុល្លារអាមេរិកជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្នប្រមាណ ៣.៥០០នាក់ បានអញ្ជើញចូលរួមចូលរួមអបអរសាទរ ក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នងកំពស់២ជាន់១០បន្ទប់ នៅវិទ្យាលយ័ព្រះបិតាជាតិ ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុនសែននាយករដ្នមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត រួមដំណើរដោយ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត។

លោកអូន ខន អភិបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា ៖អគារសិក្សា១ខ្នងកំពស់២ជាន់១០បន្ទប់ដែលប្រារព្ធពិធីសម្ភោធនៅពេលនេះ គឺជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ផ្តល់ជូនតាមរយៈ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ងី ស៊ុនសូភាព ដោយចំណាយថវិការសាងសង់អស់ ១៥ម៉ឺន៧ពាន់ដុល្លារអាមេរិក ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការនឹករលឹក សាកសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូយកចិត្តទុក្ខដាក់ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានលើកកំពស់ ។

ឯកឧត្តបណ្ឌិត ប៉ែន ស៊ីម៉ន បានបន្តទៀតថា ៖ អគារសិក្សានេះគឺជាការ រួមចំណែកជាមួយរាជរដ្នាភិបាលក្នុងការលើកកំពស់វិស័យអប់រំសិក្សាធិការមូលដ្ឋានប្រកបដោយគុណភាព និងជាការចង់បាន ចង់ឃើញ ចៅៗក្មួយៗទាំងអស់មានចំណេះជំនាញ ច្បាស់លាស់ក្នុងការបំរើស្រុកយើង ខេត្តយើង និងប្រទេសជាតិយើង ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន លើកឡើងពីសក្តានុពលភាពរបស់ខេត្តកំពត ដោយចាត់ទុកថា ៖ ខេត្តកំពតជាខេត្ត មានសេដ្ឋកិច្ចខ្ពស់លើវិស័យ កសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍ ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំអស់ ខិតខំរៀនសូត្រ និងរួមគ្នាថែរក្សាការពារ នូវសំណង់អគារសិក្សានេះអោយបានល្អគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានក្រើនរំលឹកដល់ក្មួយៗ ចៅៗ និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីសម្តែងឆន្ទៈគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្នមន្រ្តីសម្រាប់និតិកាលទី៦ និងអណត្តិក្រោយៗទៀត ។  ចុងបញ្ចប់ នៃអង្គពិធី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញចែកអំណោយជានិម្មិតរូប ដល់អាជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងបានអញ្ជើញកាត់ខ្សែបូ និងចុះហត្ថលេខាលើក្រាំងមាស សម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នងកំពស់២ជាន់១០បន្ទប់ នៅវិទ្យាល័យព្រះបិតា តម្លៃ ១៥ម៉ឺន ៧ពាន់ដុល្លារអាមេរិក ចាប់ពីពេលនេះតទៅ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner