នៅឆ្នាំសិក្សា២០១៨-២០១៩ខាងមុខ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ នឹងទទួលបានអគារសិក្សាថ្មី១ខ្នង២ជាន់១០បន្ទប់បន្ថែមទៀតដែលមានតម្លៃ១៥ម៉ឺន៧ពាន់ដុល្លាអាមេរិក

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារសិក្សា ១ខ្នង កំពស់ ២ជាន់ ១០បន្ទប់ ទុកជាចំណងដៃដល់សិស្សានុសិស្សវិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនដងទង់ ស្ថិតក្មុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បាន បញ្ជាក់ថា ៖ រយៈពេលតែជាង ២០ថ្ងៃតែប៉ុណ្ណុះ ពោលគឺចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានផ្តល់ជូនអគារ៣ខ្នងស្មើរនិង២១បន្ទប់ តាមរយៈឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវសម្រាប់ចៅៗសិស្សានុសិស្សសាលាបឋមសិក្សាអង្គមគ្គប្រាង្គ ១ខ្នង៥បន្ទប់ ,  នៅវិទ្យាលយ័ក្រាំងលាវ ១ខ្នង៦បន្ទប់ និងនៅវិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនដងទង់ ១ខ្នងកំពស់២ជាន់ ១០បន្ទប់ដែលនិងប្រារព្ធពិធីបញ្ចុះបឋមសិលានាពេលនេះ ។

នេះគឺជាការយកចិត្តទុក្ខដាក់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសម្រាប់ស្រុកដងទង់យើង ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្នមន្រ្តី នៃព្រះរាជាអាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ អគារសិក្សានេះ ត្រូវកសាងអោយហើយ ក្នុងយៈពេល៦ខែដើម្បីដាក់អោយចៅៗសិស្សានុសិស្សបានសិក្សារៀនសូត្រនៅឆ្នាំសិក្សា២០១៨ ២០១៩ ខាងមុខ ដោយចំណាយការសាងសង់អស់ ១៥ម៉ឺន ៧ពាន់ដុល្លាអាមេរិក ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បញ្ជាក់ថា ៖ វិសយ័អប់រំត្រូវបានរាជរដ្នាភិបាលផ្តល់អទិភាពចំបង ព្រោះមុននិងទទួលបានធនធានមនុស្ស ប្រកបដោយគុណភាព ត្រូវផ្តើមចេញពីការសិក្សាជាមូលដ្នាន ។ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹកដល់ចៅៗសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រក្លាយជាសិស្សល្អ កូនល្អនិងជាពលរដ្នគំរូនាថ្ងៃអនាគតសម្រាប់បន្តដឹកនាំប្រទេសជាតិយើងទៅមុខទៀត។

ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើរដល់ពលរដ្នដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីសំដែងមតិគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្នមន្ត្រីសម្រាប់និតិកាលទី៦និងនិតិកាលក្រោយៗទៀត ។ ឯកឧត្តមបញ្ឌិត ប៉ែន ស៊ីម៉ន បានចែកអំណោយដល់តំណាងអាជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ក្រុមយុវជន ក្រុមគ្រូពេទ្យ និងប្រកាសប្រគល់បង្គន់អនម័យ ៤បន្ទប់ដល់វិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនដងទង់ ព្រមទាំងបានប្រារព្ធពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី បើកដំណើរការសាងសង់អាគារសិក្សាចាប់ពីពេលនេះតទៅ ។
 សូមបញ្ជាក់ថា ៖ ឯកឧត្តម អ៊ុង សំខាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកដងទង់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក៏បានអញ្ជើញចូលរួមក្នុងអង្គពិធីនេះផងដែរ ។

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner