មន្ត្រីចំនួន ១១នាក់ ដែលមកពី ៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ   មន្ត្រីចំនួន ១១នាក់ ដែលមកពី ៣អង្គភាព-មន្ទីរ ក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមាន មន្ទីររ៉ែ និងថាមពលខេត្ត ៦នាក់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ៤នាក់ និង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ១នាក់ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកន្លងមក បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារ សម្រេចបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមបន្ថែមទៀត សូមលោក លោកស្រី ដែលទើបទទួលបាននូវការតែងតាំងមុខតំណែងថ្មីនេះ ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានខ្លំាងក្លា ដើម្បីបន្តបេសកកម្មដឹកនាំអនុវត្តការងារ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងការធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ឯកឧត្តមបន្ថែមទៀតថា មន្ត្រីទាំងអស់ត្រូវចុះមូលដ្ឋានឲ្យបានញឹកញាប់ ខិតខំធ្វើអំពើល្អឲ្យបានកើនឡើងទ្វេរដង ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ទាំសេវាសំណូមពរ និងសេវាតម្រូវការ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសការផ្ដល់នូវសេវាតម្រូវការប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ ប្រកបដោយតម្លាភាព អាកប្បកិរិយារួសរាយរាក់ទាក់ ទន់ភ្លន់ ទាំងនេះ គឺជាក្រមសីលធម៌របស់មន្ត្រី។ ឯកឧត្តម បញ្ជាក់ថា យើងជាមន្ត្រីរាជការ គឺជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រទេ និងសូមអំពាវនាវដល់បងប្អូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាថែរក្សាការពារ នូវសុខសន្តិភាពនេះ បន្តទៀត ដើម្បីអនាគត់កូនចៅយើង ប្រទេសជាតិយើង ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនបន្តទៀត និងបានប្រគល់នូវដីការតែងតំាងជូនដល់មន្ត្រីដែលទើបចូលកាន់មុខតំណែងថ្មីផងដែរ។

លោក ជុន បូរិទ្ធ ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំបង្កើននូវសមត្ថភាព ដើម្បីបំពេញបេសកកម្មក្នុងតួនាទី និង រិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍន៍ក្នុងអង្គភាពឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង និងទាន់ពេលវេលា៕

ដោយ ប៊ុនរដ្ឋា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner