គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ និងអនុម័តសំណើសុំអនុម័តសេចក្តីព្រាងច្បាប់លើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនចំនួនពីរ

អត្ថបទដោយ៖
Kien Sereyvuth

  សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងសំណើសុំអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អោយ ក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល អុីនវេសមែន ឌីវើឡុបមែន គ្រុប តុ្រូវបានគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាលើកយកមកពិនិត្យ តាមរយៈកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ មិថុនា នេះ។
  អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៍មាននៅ ក្រោយកិច្ចប្រជុំនេះថា សំណើសុំអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរខាងលើត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្ញើ ជូនរដ្ឋសភាកាលពីសប្តាហ៍មុន និងទុកជាការប្រញាប់ ដែលនាំអោយថ្ងៃនេះគណៈកម្មាធិការអចិន្ត្រៃរដ្ឋ សភាយកសេចក្តីព្រាងច្បាប់ទាំងពីរនេះមកប្រជុំដើម្បីពិនិត្យ និងអនុម័ត ដោយកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានាពេលនេះបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅជូនគណៈកម្មការទី២ និងទី៦ ធ្វើការពិនិត្យ សិក្សា និងស្រាវជ្រាវ រួចដាក់ជូនមករដ្ឋសភាវិញដើម្បីប្រជុំ និងអនុម័តនាពេលខាងមុខ។
  បើតាមឯកឧត្តម ឈាង វុន សមាជិករដ្ឋសភាបានអោយដឹងថា  ក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និង ក្រុមហ៊ុន ខេមបូឌា អុិនធើណេសិនណល អុីនវេសមែន ឌីវើឡុបមែន គ្រុប គឺជាក្រុមហ៊ុនវិនិយោគខាង ផ្នែកអគ្គិសនី ជាដៃគូសហការល្អជាមួយរាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់អគ្គិសនីដើម្បីឆ្លើយតបនឹងតម្រូវការ នៃការប្រើប្រាស់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចអោយឈានឡើងបន្ថែមទៀត តាមរយៈការពឹងផ្អែក
ទៅលើផ្នែកថាមពល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner