ជនសង្ស័យ ៥នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ជួនទៅតុលាការ ករណី លួចមានស្ថានទម្ងន់ទោស

អត្ថបទដោយ៖
Kien Sereyvuth

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោបញ្ជួជនសង្ស័យ៥នាក់ទៅតុលាការ. ពីរបទដោយសារការគាស់ទំលុះទំលាយ (គាស់ចំរឹងបង្អួចចូលលួចយកទ្រព្យ សម្បត្តិ និងគ្រឿងអលង្ការ) ជនរងគ្រោះមានឈ្មោះ ឌិន ឡាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅផ្ទះ លេខD9 ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចបញ្ជួនទៅតុលាការមានឈ្មោះទី០១ឈ្មោះ សាន ជាតក់ ហៅ តក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី០២ ឈ្មោះ បូ សុខហួន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី០៣ ឈ្មោះ យុន បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី០៤ ឈ្មោះ ឌូ រតនា ហៅ ហុយ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ និង ទី០៥ ឈ្មោះ នួន លីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង ០៥នាក់ខាងលើស្នាក់នៅក្នុងរោងស្នាក់នៅ ក្បែរគំនរសម្រាម ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមសម្ដីពីរជនរងគ្រោះបានប្រាប់ឲ្យដឹងថា. កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៥និង៣០នាទីទាបភ្លឺ គាត់បានចាក់សោរទ្វារផ្ទះ និងទ្វាររបងផ្ទះ ហើយនាំគ្នាចេញទៅធ្វើការរៀងៗខ្លួន ។ រហូតដល់វេលាម៉ោង៦និង៣០នាទីល្ងចថ្ងៃខែឆ្នាំដដែលគាត់ក៏បានត្រឡប់ផ្ទះវិញ ហើយបានចាក់សោរទ្វារដើរចូលក្នុងផ្ទះ ឃើញបង្អួចត្រូវបានចោរគាស់ចំរឹងទំលាក់ទៅលើឥដ្ឋការ៉ូ រួចចូលលួចយកទ្រព្យសម្បត្តិមានខ្សែរកផ្លាកទីនចំនួន០២ខ្សែរ សរុបចំនួន០៤ជី និងសំភារៈផ្សេងទៀតមួយចំនួន ហើយគេចខ្លួនបាត់ ។
ជនរងគ្រោះបន្តទៀតថាពេលនោះរូបគាត់ក៏បានទៅសុំម្ចាស់ផ្ទះឈ្មោះ សាន ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ ដែលមានផ្ទះក្បែរគ្នា មើលកាម៉េរ៉ាសុវត្ថិភាពដែដាក់នៅខាងមុខផ្ទះរបស់គាត់ បានឃើញជនសង្ស័យឈ្មោះ នួន លីម ជាអ្នកធ្វើសកម្មភាពគាស់ចំរឹង  បង្អូចចូលលួចយកទ្រព្យសម្បត្តិខាងលើ ។ លុះដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល ជនសង្ស័យឈ្មោះ នួន លីម បានមកធ្វើសកម្មភាពលួចគាស់យកបង្អូចផ្ទះរបស់ប្រជាពលរដ្ឋ ម្ដងទៀត គ្មានមនុស្សរស់នៅបិទទ្វារចាក់សោរ តែត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ឃើញក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ ហើយដោយកម្លាំងសមត្ថកិច្ចយើងកំពុងជិះម៉ូតូល្បាតនៅក្បែរកន្លែងកើតហេតុនោះស្រាប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ នួន លីម ភ្លាមៗ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ពេលនោះជនសង្ស័យឆ្លើយសារភពថារូបគេនៅបក្ខពួក ៤នាក់ទៀត ។ លុះថ្ងៃទី១០ ខែឆ្នាំដដែ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកដែលកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ បាន ៤នាក់បន្តទៀត យកមកសួរនាំនៅអធិការខណ្ឌដង្កោ និងករសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner