ផ្ទុះកង់គោយន្តន្ត្រៃ​ រងរបួសធ្ងន់ធ្ងរម្នាក់នៅស្រុកកែវសីមា

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរីៈបុរសជាកសិករម្នាក់​ បានរងរបួសបាក់ដៃម្ខាងនិងរាងកាយ​ ដោយសារតែសប់កង់គោយន្តកន្ត្រៃខុសបច្ចេកទេស។ ករណីខាងលើបានកើតឡើងនៅម៉ោងប្រមាណ៦និង៤៥នាទីព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ចំណុចភូមិចក់ចារ​ ឃុំស្រែឈូក ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី។

អធិការនគរបាលស្រុកកែវសីមាលោកស៊ុន​ ប៊ុនធឿន​ បានអោយដឹងថាជនរងគ្រោះឈ្មោះពៅ​ ចាង​ អាយុ២៨ឆ្នាំជាកសិករ​ បានរងរបួសបាក់ដៃឆ្វេងនិងរាងកាយធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលខេត្តក្រចេះ។

លោកអធិការបញ្ជាក់ថា​ ជនរងគ្រោះបានរងគ្រោះពេលកំពុងសប់កង់គោយន្តកន្ត្រៃ​ រួចផ្ទុះង់ខាងស្តាំដាច់ចេញពីតួតែម្តង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner