ឥណ្ឌាសន្យាផ្ដល់ឆ្កែហិតមីនមួយចំនួនដល់កម្ពុជា ដើម្បីជួយដល់ការបោសសំម្អាតមីន

អត្ថបទដោយ៖
Kien Sereyvuth

ការសន្យានោះ ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌាលោកស្រី Nimala Sitharaman Honble Raksha Mantri ក្នុងពេលអនុញ្ញាតឲ្យចូលជូបពិភាក្សាការងារជាមយយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃ១១មិថុនាម្សិលមិញ នាវិមានសន្ដិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ លោកស្រី Nimala បានគោរពថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ចនៅ ប្រទេសឥណ្ឌាកន្លងមក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងនោះ ក៏មានការពាក់ព័ន្ធនឹងវិស័យ ឯកជនផងដែរដែលបានធ្វើឲ្យអ្នកវិនិយោទុនឥណ្ឌាមានចំណាប់អារម្មណ៍ជាខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះដែរ លោកស្រី Nimala បានមានប្រសាសន៍ជម្រាប សម្តេចតេជោថា តាមរយៈទស្សនកិច្ចនោះគឺបានពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាកាន់តែល្អខ្លាំងឡើង។ នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី Nimala មកកាន់កម្ពុជានាពេលនេះគឺដើម្បីពិនិត្យ និងជំរុញនូវអ្វីដែលប្រមុខដឹកនាំបានចុះហត្ថលេខា រួចហើយនោះឲ្យទទួលបានផ្លែផ្កា។ លោកស្រី Nimala ក៏បានមានប្រសាសន៍ផងដែរថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងនិងពង្រីកនូ វទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់ តែរីកចម្រើនខ្លាំងឡើងថែមទៀត ។ លោកស្រីរដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោ ផងដែរនូវការផ្តល់ជំនួយដល់កម្ពុជាលើវិស័យដោះមីន ក្នុងនោះឥណ្ឌានឹងផ្តល់នូវឆ្កែហិតមីន មួយចំនួនដល់កម្ពុជា និងស្នើសុំឲ្យកម្ពុជារួមគ្នាឲ្យ បានជិតស្និតក្នុងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពឥណ្ឌា និងកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ (UN)។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ឥណ្ឌា ដែលជាប្រទេសមួយដែលទទួលស្គាល់កម្ពុជាតាំងពីមុនកម្ពុជាទទួលបានឯករាជ្យមកម្ល៉េះ ហើយក៏ជាប្រទេសទី១ ដែលទទួលស្គាល់កម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុលពតត្រូវបានបញ្ចប់។ ជាងនោះទៅទៀតឥណ្ឌាបានចូលរួមចំណែកក្នុងការ ស្វែងរក សន្តិភាពរ បស់កម្ពុជារហូតដល់ពីរដំណាក់កាល ដែលដំណាក់កាលទី ១) គឺក្នុងឆ្នាំ ១៩៥៤ និងទី២)នៅក្នុងទសវត្សទី៨០ និងទី៩០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជូននូវជំនួយដល់ កម្ពុជាខាងលើ និងអរគុណផងដែរចំពោះការផ្តល់ជំនួយលើកវិស័យដោះមីន។ សម្តេចតេជោ ពេញចិត្តនឹងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋរវាងកងទ័ពឥណ្ឌា និងកម្ពុជាក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ (UN)។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពេញចិត្តចំពោះកិច្ចសហការរវាង កងទ័ពឥណ្ឌា និងកម្ពុជា ព្រោះឥណ្ឌាមានបទពិសោធន៍ និងមានបណ្តាញព័ត៌មានជាច្រើន ដែលអាចជួយចែករំលែកព័ត៌មាន និងបទពិសោធន៍ ទាំងនោះដល់កម្ពុជាដែលអាច នឹងជួយកាត់ បន្ថយដល់ហានិភ័យដល់កងទ័ពទាំងពីរក្នុងពេលបំពេញភារកិច្ច ជាមួយអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោកស្រី រដ្ឋមន្រ្តីទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner