ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​នៅ​​ថៃ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឈប់​បំពាន​សេរីភាព​សារ​ព័ត៌មាន​

បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត​ជាង​១​ពាន់​នាក់​បាន​ដាក់​ញ្ញត្តិ​ប្រឆាំង​នឹង​ការ​បង្ក្រាប​បាតុកម្ម​របស់​នគរបាល​ថៃ​កាល​ពីម្សិលមិញ​នោះ​ ​ស្រាប់តែ​បណ្តា​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​បាន​រួមគ្នា​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​បំពាន​លើ​សេរីភាព​សារ​ព័ត៌មាន​ ​ហើយ​ក្រុម​គ្រូពេទ្យ​តវ៉ា​ក៏​បង្ហាញ​ការ​គាំទ្រ​ដល់​ការ​ជំរុញ​នេះ​ដែរ​។​


​ប្រតិកម្ម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ ​ក្រោយពេល​មាន​លិច​លឺ​ព័ត៌មាន​ថា​ ​ស្ថាប័ន​ព័ត៌មាន​អន​ឡា​ញ​ចំនួន​៥​ប្រឈមមុខនឹង​ផ្លូវច្បាប់​ ​ពី​បទ​បំពាន​នឹង​បទបញ្ជា​ដាក់​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​។​ ​រដ្ឋាភិបាល​ក៏​គ្រោង​នឹង​មាន​ផែនការ​ប្លុក​សារ​តាម​បណ្តាញទំនាក់ទំនងសង្គម​ ​តេឡេក្រាម​ ​របស់​ក្រុម​ប្រឆាំង​រាជរដ្ឋាភិបាល​ទៀត​ផង​ ​ពោល​គឺ​ក្រោយពេល​ដែល​អាជ្ញាធរ​បាន​និង​កំពុង​បិទ​គណនី​ហ្វេ​ស​បុក​របស់​ក្រុម​តវ៉ា​ទាំងនោះ​។​


​ស្ថាប័ន​ផ្សព្វផ្សាយ​ទាំងនោះ​រួម​មាន​ ​National​ ​Press​ ​Council​ o​f​ ​Thai​land​, ​t​h​e​ ​News​ ​Broadcasting​ ​Council​ o​f​ ​Thai​land​, ​t​h​e​ ​Thai​ ​Journalist​s ​Association​, ​t​h​e​ ​Thai​ ​Broadcast​ ​Journalist​s ​Association​, On​line​ ​News​ ​Provider​s ​Association​ ​និង​ ​National​ ​Union​ o​f​ ​Journalist​s ​Thai​land​ ​។​


សេចក្តីថ្លែង​ការណ៍​រួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ​ក៏បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ឈប់​បំពានច្បាប់​ ​ដោយ​បំបិទមាត់​សារ​ព័ត៌មាន​ទៀត​ផង​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner