ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះត្រួតពិនិត្យមើលពីស្ថានភាពផ្លូវក្នុងខេត្តបាត់ដំបងដែលកំពុងតែរងនូវការលិចដក់ទឹកជោគជាំ បង្កជាជង្ហុកធំៗ ពីការបំផ្លាញដោយជំនន់ទឹកភ្លៀងកន្លងមក

អត្ថបទដោយ៖
Kien Sereyvuth

   នៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង បន្តចុះពិនិត្យអំពីស្ថានភាពនៃទឹកជំនន់តាមបណ្តាខេត្តមួយចំនួន ដែលបង្កនូវផលប៉ះពាល់និងបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស គឺនៅលើកំណាត់ផ្លូវជាតិនៅក្នុងខេត្តបាត់ដំបង និងវត្តមានចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញផ្ទាល់ រួមនិងអាជ្ញាធរដែនដី និងបណ្ដាភាគីពាក់ព័ន្ធផងដែរ។

     គួរបញ្ជាក់ឲ្យដឹងដែរថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាខេត្តជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន២៥នាក់បានបាត់បង់អាយុជីវិតនិងបង្កមហន្តរាយដល់ទ្រព្យសម្បត្តិនិងមនុស្សរាប់ពាន់ម៉ឺននាកផ្សេងទៀតដែលត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព
និងទីសុវត្ថិភាព។ហើយគ្រោះធម្មជាតិនេះបានបង្កនូវការខូចខាតសេដ្ឋកិច្ចកម្ពុជាដែលកន្លងមកកំពុងតែទទួលរងពីឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ កន្លងមកហើយនោះ។

      ទាក់ទិននិងស្ថានភាពជំនន់ទឹកភ្លៀងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ជំនន់ទឹកភ្លៀងរហ័សដ៏អាក្រក់នេះ វាបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបណ្តាលឲ្យផ្លូវថ្នល់ចំនួន១២៣ខ្សែ ស្មើនិង ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន៤០០គីឡូម៉ែត្រក្នុងនោះរួមមានផ្លូវជាតិលេខ២,ផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ព្រមទាំងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែទៀត។ហើយក្នុងនោះក៏មានផ្លូវដីក្រួសក្រហម សរុបចំនួន១៤០គីឡូម៉ែត្រ ក៏ត្រូវបានទទួលរងនូវការលិចលង់និងបំផ្លាញផងដែរ។

     ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រុញឲ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងត្រូវនាំយកគ្រឿងចក្រមកកាយបើកមុខទឹក ដែលកំពុងតែដក់ទឹកជោគជាំ ថែមទាំងមានជង្ហុកផ្លូវធំៗ អាចបង្កគ្រោះថ្នាក់ពេលធ្វើចរាចរណ៍ទៅមកលើដងផ្លូវនេះដែលស្ថិតជាប់រង្វង់មូលយាយទេព ត្រង់ចំណុចផ្លូវបំបែកវៀងក្រុង ក្នុងខេត្តនេះ ឲ្យបានលឿន បានឆាប់កាន់តែល្អ ដើម្បីសំរួលដល់ការធ្វើដំណើរបានល្អប្រសើរឡើងវិញ។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការននិងដឹកជញ្ជូន ក៏បានចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារនៅតាមដងផ្លូវជាតិនៅក្នុងឃុំអូរតាគីដែលកំពុងតែជម្លៀសខ្លួនមករស់នៅ ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner