តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ីង សុខលាភ ណុប រ័ត្ននិមល តំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង  នាយករងខុទ្ទកាល័យសម្តេចតេជោ និងលោកជំទាវ ប៉ែន ចន្នី អមដំណើរ ដោយ ឯកឧត្តម នួន ណារិន អនុប្រធាន គណៈពង្រឹងមូលដ្ឋានឃុំដើមឬស្ស  រួមជា មួយ ក្រុមការងារយុវជន គណបក្សខុទ្ទកាល័យសម្តេចតេជោ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ទៅចែកជូនដល់ ប្រជាពលរដ្ឋ ចំនួន២៦០គ្រួសារ នៅក្នុងភូមិដើមឬស និង ភូមិទន្សាយគាច ឃុំដើមឬស ស្រុកកណ្តាល ស្ទឹង ខេត្តកណ្ដាល ដែលកំពុង ជួបការ លំបាក និងទទួលរងពីផល ប៉ះ ពាល់ដោយ សារ ទឹកជំនន់ នាព្រឹកថ្ងៃទី២០ ខែតុលានេះ ។ អំណោយដែលបានផ្តល់ឲ្យនាពេលនោះ ក្នុង១គ្រួសារៗ មានអង្ករ១បេ(២០Kg), មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល។

ឯកឧត្តម នួន ណារិន  បានមានប្រសាសន៍ថា នេះគឺជាលើកទី៤ហើយ ដែលឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានចាត់តាំងតំណាង របស់ លោកទាំងទ្វេ ដើម្បីពាំនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និង សម្ដេច កិត្តិព្រឹទ្ធ បណ្ឌិត ចុះ មក សាក សួរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងឃុំ ដើមឬស្ស។ ឯកឧត្ដម បានបញ្ជាក់ថា ទោះបីអំណោយដែលបាន ចែក ជូន នាពេលនេះ មានលក្ខណៈតិចតួច តែនេះគឺជា គិតគូរយកចិត្តទុកដាក់ របស់ សម្ដេច តេជោ និង សម្ដេច កិត្តិព្រឹទ្ធ បណ្ឌិត ពិសេសឯកឧត្ដម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង លោជំទាវ ចំពោះ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ទឹកជំនន់នៅតាម បណ្ដា ខេត្ត មួយចំនួន និងនៅ ស្រុកកណ្ដាលស្ទឹងនេះ។ ឯកឧត្តម នួន ណារិន បានបន្តថា គណៈពង្រឹង មូលដ្ឋាន ឃុំ ដើមឬស្ស ក៏បានត្រៀមជាស្រេចនូវស្រូវពូជ សម្រាប់ជួយដល់ បងប្អូន ប្រជាពលរដ្ឋ ដើម្បីធ្វើការបង្កបង្កើនផលស្រូវនៅពេលទឺកស្រកទៅវិញ។

ឯកឧត្ដម បានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានគណៈបក្ស ប្រជាជន កម្ពុជា ជាពិសេសប្រមុខថ្នាក់ដឹកនាំតែងតែ យកចិត្តទុកដាក់ដល់ពីសុខទុក្ខ ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។ ជាក់ស្ដែងនៅថ្ងៃនេះ សម្តេចតេជោ បានចុះពិនិត្យស្ថានភាព ទឹកជំនន់ និងបានសួរសុខប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងខេត្តមន្ទាយមានយជ័យ។ ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាទុក្ខលំបាករបស់សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌត។

ក្នុងឱកាសនោះ ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្តក្រពើហា បាន មាន សង្ឃដិកាថា គ្រោះទឹកជំនន់នេះ គឺជាគ្រោះធម្មជាតិ ដែលបានកើតឡើង ដោយយើង មិន អាចនឹកស្មានដឹងមុននោះទេ។ ព្រះអង្គបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវ យកចិត្តទុកដាក់ថែរក្សាសុខភាព ពិសេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលទឹកជន់ លិច អាចមានសត្វដែលមានពិសចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមាន គ្រោះថ្នាក់ដល់ អាយុជីវិត។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង ក៏បានឲ្យដឹងដែរថា គ្រោះទឹក ជំនន់ស្ទឹងព្រែកត្នោត ឆ្នាំនេះ បានបង្កផលប៉ះពាល់ដល់ផលដំណាំ និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋ ក្នុងស្រុកកណ្តាលស្ទឹង មានចំនួន៩ឃុំ គិតចាប់តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មកដល់ថ្ងៃនេះ ក្នុងនោះឃុំដើមឬស្ស មានចំនួន ១៤ភូមិ ត្រូវបាន ជន់លិច។

លោកអភិបាលស្រុក បានបញ្ជាក់ថា បន្ទាប់ពីទឹកស្រកទៅវិញ ជម្ងឺរាតត្បាត អាចនឹងកើឡើង ពិសេសជម្ងឺអសន្នរោគ ស្រុកបានត្រៀមផងដែរ ក្នុងការបាញ់ថ្នាំង ដើម្បីសម្លាប់មេរោគ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ការពារប្រុង ប្រយ័ត្ន ក្មេងតូចៗកុំឲ្យលេងទឹក និងមើលថែរក្សាសុខភាពឲ្យបានល្អ ហូបស្អាតផឹកទឹកឆ្អិន រក្សាអនាម័យជាប្រចាំមាន ការប្រុងប្រយ័ត្ន ចំពោះគ្រោះ ថ្នាក់អគ្គិភ័យ ឆក់ខ្សែភ្លើង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner