ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០និងមន្ទីរពេទ្យសូរិយា បានស្ម័គ្រចិត្តរួមគ្នាចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ក្រុមគ្រូពេទ្យរបស់កងពលតូចលេខ៧០ និងមន្ទីរពេទ្យសូរិយា បានស្ម័គ្រចិត្ត រួមគ្នាចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលកំពុងទទួលរងការលិចលង់ដោយទឹកជំនន់។នៅថ្ងៃទី២០ខែតុលា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈួរ សុខា មេបញ្ជាការ រង កងពល តូចលេខ៧០ និងលោកស្រី ហ៊ី សូរ្យាភា ជាប្រធានមន្ទីរពេទ្យសូរិយា រួមជាមួយលោកហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ ជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង ក្រុមការងារបានចូលរួមសហការបញ្ជូនក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមាន៖ ជំងឺទូទៅ ជំងឺទូទៅផ្នែកកុមារ ជំងឺសើស្បែក និងព្យាបាលរបួស …។ល។សូមជម្រាបថាការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។ នៅជាមួយគ្នានោះផងដែរថ្នាំពេទ្យជាច្រើនមុខនិង ស្បែក ជើងការពារទឹកចំនួន ២០០គូត្រូវបានប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ ដែលឧបត្ថម្ភដោយ ពីលោកស្រី វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា និង លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។ សូមជម្រាបថាកន្លង មកកងពលក៏បានទទួលអំណោយពីសប្បុរសជន ច្រើន ជាបន្តបន្ទាប់ ។ ។។។។