ម្ចាស់រោងម៉ាស៊ីនកិនស្រូវអង្ករ របស់ក្រុមហ៊ុនហ្គោលដេនស្តារ ផ្តល់ស្បៀងដល់ពលរដ្ឋដែលកំពុងតែទទួលរងនូវផលប៉ះពាល់ ដោយសារទឹកជំនន់និងខ្វះខាតជីវភាពខ្លាំងចំនួន ៣៥០គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

     បើទោះជាស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបងស្រកធូរស្រាលខ្លះៗក៏ពិតមែន។តែសកម្មភាពមនុស្សធម៌ នូវក្នុងការផ្ដល់ស្បៀងជូនពលរដ្ឋកំពុងរងគ្រោះ នៅតែបន្តពីសំណាក់អាជ្ញាធរ នៃរដ្ឋបាលខេត្ត ស្រុក-ក្រុង និងពីសប្បុរសជននានានៅតែបន្តយ៉ាងសកម្ម ដើម្បីជួយដល់ពលរដ្ឋរងគ្រោះទាំងនោះនៅស្ទើគ្រប់ស្រុក-ក្រុង ទូទាំងខេត្ត។
         ដោយគិតត្រឹមថ្ងៃទី២០ខែតុលា ឆ្នាំ២០២០ នេះបានបង្កនូវផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន ៦៦.០៧៣គ្រួសារ និងត្រូវបានជម្លៀសពីលំនៅដ្ឋានមានចំនួន៥.១៨១គ្រួសារបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលកំពុងតែរស់នៅទីសុវត្ថិភាពមានចំនួន២.៣៦៥គ្រួសារ។ហើយក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានផ្តលនិងចែកស្បៀងដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជន់លិចរហ័សទាំងនោះ មានចំនួន ២៧.៦៦២ គ្រួសារក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី និងត្រីខ ក្នុងក្រុង-ស្រុក ចំនួន១៤។

       ដោយឡែកនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះ ក្នុងខណៈពេលចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំជ្រៃ និង ឃុំអូរតាគី ដែលស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង សរុបជាង ៣៥០គ្រួសារ។ ក្នុងនោះ លោក រ៉ី រដ្ឋា អគ្គនាយកនៃក្រុមហ៊ុនហ្គោលដេនស្ដារ បានលើកឡើងថា៖ការជួយសង្គ្រោះពលរដ្ឋដែលកំពុងតែប្រឈមនិងជួបនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗគឺជាការរួមចំណែកជាមួយនិងរាជរដ្ឋាភិបាល ដើម្បីជួយគ្នាហើយគ្រប់គ្នាទាំងអស់ក៏គួរតែជួយគ្នាទៅតាមលទ្ធភាពដែលអាចជួយបាន តាមរយៈទឹកចិត្តនិងកម្លាំងសទ្ធាជ្រះថ្លា ផ្តល់ជាស្បៀងអាហារ ឬក៏ ថវិកាជាដើម។
  លោកបន្តថា រ៉ី រដ្ឋា ដែលជាអគ្គនាយកក្រុមហ៊ុននិងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវអង្ករ ខាងលើបានថ្លែងឲ្យដឹងផងដែរថា៖ ដោយយល់អំពីតម្លៃមនុស្សធម៌ និងដើម្បីចូលរួមចំណែកដោះស្រាយនូវបញ្ហាលំបាករបស៎ប្រជាពលរដ្ឋកំពុងជួបនិងគ្រោះទឹកជំនន់ ជាមួយរាជរដ្ឋាភិបាលនិងជួយសម្រាលដល់ការលំបាករបស់អាជ្ញាធរខេត្តផងនោះ ក្នុងនោះគ្រួសារលោក ក៏បានផ្ដល់នូវស្បៀងមួយចំនួន ជួយដល់ប្រជាពលរដ្ឋក្នុងឃុំទាំងពីរខាងលើ។ជាពិសេសបងប្អូនភូមិផងនៅក្បែរៗខាងរោងម៉ាស៊ីនរបស់លោក។ លោក រ៉ី រដ្ឋា ក៏បានឲ្យដឹងផងដែរថា៖នៅពេលដែលទឹកស្រកចុះអស់ លោកនិងពិនិត្យ នូវលទ្ធភាពបន្ថែមទៀត ក្នុងការត្រៀមជួយ និងផ្ដល់នូវពូជស្រូវ ពូជបន្លែ ឬ សម្ភារៈផ្សេងៗដើម្បីប្រកបការងារកសិកម្ម ។
 
      ប្រជាពលរដ្ឋដែលមកទទួលអំណោយមនុស្សធម៌ ពីថៅកែរិងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនហ្គោលដេនស្តារ GoldenStarRice ក៏បានគូសបញ្ជាក់ផងដែរថា៖ក្នុងពេលដែលភូមិ-ឃុំរបស់ពួកគាត់ បានជួបនិងគ្រោះធម្មជាតិដោយទឹកជំនន់ជន់លិចយ៉ាងរហ័សនោះ ពួកអ្នកភូមិគាត់ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងកងកម្លាំង បានធ្វើការជម្លៀសពួកគាត់ឲ្យមកកាន់ទីសុវត្ថិភាពព្រមទាំងមានការជួយទំនុកបំរុងពីអាជ្ញាធរនិងសប្បុរសជននានាក្នុងការផ្ដល់នូវស្បៀងអាហារសម្រាប់ដោះស្រាយបណ្ដោះអាសន្នផងដែរ។

       ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនហ្គោលដេនស្តារ ក៏បានគូសបញ្ជាក់ទៀតថា៖បើទោះបីស្ថានភាពនៃការលិចលង់ផលដំណាំស្រែចម្ការរបស់បងប្អូន ដោយទឹកជំនន់ក៏ដោយ ក្នុងនោះក្រុមហ៊ុនបាយកចិត្តទុកដាក់ក្នុងការជួយទិញស្រូវសើម ស្រូវលិចទឹក កន្លងមកពីប្រជាកសិករជាបន្តបន្ទាប់ផងដែរទាំងក្នុងខេត្តនិងក្រៅខេត្ត។ជាពិសេសនៅខេត្តពោធិសាត់។    

      នៅក្នុងឱកាសចែកអណោយនោះ លោក វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានថ្លែងអំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនដែលជួបនិងគ្រោះទឹកជំនន់កន្លងមកនេះ ត្រូវតែចេះថែរក្សា-អនាម័យឲ្យបានល្អ ដើម្បីចៀសវាងការឆ្លងពីជំងឺរាតត្បាតកូវីដ-១៩និងពីជម្ងឺរាតត្បាតផ្សេងៗ។
 លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ បើសិនជាបងប្អូនមានជំងឺអ្វី ក៏ត្រូវប្រាប់អាជ្ញាធរ ឬទៅពេទ្យ ដើម្បីឲ្យគេជួយព្យាបាល បានទាន់ពេលវេលា ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner