ជប៉ុន​ផ្តល់​ក​ម្ចី​ឲ្យ​ឥណ្ឌូ​នេ​ស៊ី​ជិត​៥​០​០​លាន​ដុល្លារ​ ​ទប់ទល់​​​នឹង​កូ​វី​ដ​១​៩​

នាយករដ្ឋមន្ត្រី​ជប៉ុន​ ​Y​os​h​i​hide​ Su​g​a​ ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ ​ទី​២​០​ ​តុលា​ ​២​០​២​០​ថា​ ​ប្រទេស​របស់​លោក​នឹង​ផ្តល់​ក​ម្ចី​៥​០​ពាន់​លាន​យ៉េ​ន​ ​ឬ​ ​៤​៧​៣​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​អត្រា​ការប្រាក់​ទៀប​ជូន​ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​។


​ការ​ផ្តល់​ជូន​នេះ​ធ្វើឡើង​ ​ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ Joko ​W​i​do​do​ ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​Y​os​h​i​hide​ Su​g​a​ ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូ​នេ​ស៊ី​។​


​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​ទើប​ឡើង​កាន់​តំណែង​ ​ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​វៀតណាម​ហើយ​បន្ត​ទៅ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ​ក៏បាន​ឯកភាព​ជាមួយ​លោក​ Joko ​W​i​do​do​ ​លើ​ការ​ចាប់ផ្តើម​ពិភាក្សា​ការ​បន្ត​ជើង​ហោះហើរ​ធុរកិច្ច​ ​រវាងប្រទេស​ទាំងពីរ​ ​និង​រៀបចំ​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​ ​រវាង​រដ្ឋមន្ត្រីការពារជាតិ​និង​រដ្ឋមន្ត្រីការបរទេស​ ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ផង​ដែរ​។​


​លោក​ ​Y​os​h​i​hide​ Su​g​a​ ​ដែល​ផ្តើម​ធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​លើកដំបូង​ ​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​កាលពី​ខែមុន​ ​ក្រោយពេល​អតីត​នាយករដ្ឋមន្ត្រី​ ​ស៊ី​ន​សូ​ ​អាបេ​ ​បាន​លាឈប់​ដោយសារតែ​បញ្ហា​សុខភាព​៕​ ប្រភពពី Channelnewsasia

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner