លោក ដូណាល់ ត្រាំ ព្រមានថា បើសិនលោក ចូ បៃដិន ឈ្នះឆ្នោតនោះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងកាន់តែយ៉ាប់យឺនខ្លាំង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថា ប្រសិនបើបេក្ខ ជនប្រធានា ធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន ជាអ្នកឈ្នះវិញនោះ សេដ្ឋកិច្ចជាតិនឹងកាន់តែធ្លាក់ចុះដុនដាបខ្លាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង អេរី រដ្ឋភែនស៊ីលវេនៀ នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ជាមួយការអះអាងថា រដ្ឋមួយនេះនឹងជួយឱ្យលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ ។

នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា លោកចាំបាច់ត្រូវតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ដើម្បីសេដ្ឋកិច្ចជាតិងើបឡើងវិញដោយជោគជ័យពីវិបត្តិ COVID-19 ហើយថា បើលោក ចូ បៃដិន ឈ្នះឆ្នោតវិញនោះ វិស័យថាមពល និង ការងារនៅក្នុងរដ្ឋនេះ នឹងត្រូវបំផ្លាញ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner